• កាណាដាអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង Pfizer សម្រាប់កុមារដែលមានអាយុចាប់ពី ១២ឆ្នាំឡើង

    (តូរ៉ុនតូ)៖ និយតករសុខភាពរបស់កាណាដាបានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង Pfizer សម្រាប់ក្មេងដែលមានអាយុ ១២ឆ្នាំឡើងទៅ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន ABC នៅថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១។

    លោកវេជ្ជបណ្ឌិត Supriya Sharma ប្រធានទីប្រឹក្សាផ្នែកសុខភាព នៃប្រទេសកាណាដានៅថ្ងៃពុធនេះបានបញ្ជាក់ពី ការសម្រេចចិត្តអនុញ្ញាតឲ្យវ៉ាក់សាំង Pfizer អាចប្រើប្រាស់លើកុមារដែលមានអាយុពី ១២ ទៅ ១៥ឆ្នាំ ដោយបាននិយាយថា វានឹងជួយកុមារឱ្យមានជីវិតធម្មតាឡើងវិញ។

    វ៉ាក់សាំងនេះកាលពីលើកមុន ត្រូវបានអនុញ្ញាតិឱ្យប្រើប្រាស់សម្រាប់មនុស្សដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ។

    គួរបញ្ជាក់ថា កាលពីចុងខែមីនា ឆ្នាំ២០២១ ក្រុមហ៊ុនអាមេរិក Pfizer បានបញ្ចេញរបាយការណ៍ធ្វើតេស្តរបស់ខ្លួន ក្រោយការចាក់វ៉ាក់សាំងសាកល្បង ទៅលើក្មេងអាយុពី ១២-១៥ឆ្នាំចំនួន ២,២៦០នាក់ ដោយក្នុងម្នាក់ៗទទួលបានពីរដូស។ ជាលទ្ធផលពួកគេទាំងអស់គ្នា (១០០%) អាចមានលទ្ធភាពទប់ទល់ COVID-19៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ