• ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ជាង ២,១០០នាក់ទៀត និងអ្នកជំងឺ ១៥នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

    (បាងកក)៖ អ្នកឆ្លងជំងឺ COVID-19 ចំនួន ២,១១២នាក់ត្រូវបានរកឃើញ និងអ្នកជំងឺ ១៥នាក់ទៀតស្លាប់នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ នៅក្នុងប្រទេសថៃ ខណៈស្ថានការណ៍រាតត្បាតជាក់ស្តែង គឺហាក់ដូចជាកំពុងស្ថិតក្នុងការគ្រប់គ្រងហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation នារសៀលថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១។

    ទីក្រុងបាងកកនៅតែជាតំបន់ ដែលរាប់រងករណីឆ្លងច្រើនជាងគេរហូតដល់ ៧៨៩នាក់នាក់ ខណៈខេត្តណុនថាបុរីមាន ២៤៩នាក់, ខេត្តសាមុតប្រាកាន ២២៦នាក់ និងខេត្តឈុនបុរី ១១០នាក់។ ដោយឡែកក្នុងចំណោមករណីវិជ្ជមាន COVID-19 ទាំង ២,១១៦នាក់នេះ មានតែ ០៥នាក់ប៉ុណ្ណោះ ជាករណីនាំចូលមកពីក្រៅប្រទេស។

    គិតត្រឹមពេលនេះ ករណីឆ្លង COVID-19 សរុបទូទាំងប្រទេសថៃមានចំនួន ៧៤,៩០០ករណី ក្នុងនោះមានអ្នកស្លាប់ ៣១៨នាក់ និងជាសះស្បើយវិញ ៤៤,៣៦០ ខណៈអ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួន ៣០,២២២នាក់។ ដោយឡែកការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ ប្រទេសថៃសម្រេចបាន ១,៥៧៣,០៧៥ដូស គិតត្រឹមថ្ងៃពុធនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ