• ឥណ្ឌូណេស៊ីរកឃើញវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីមានប្រភពដើមនៅឥណ្ឌា ២ករណីក្នុងរដ្ឋធានីហ្សាការតា

    (ហ្សាការតា)៖ អាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១នេះបានប្រកាសពីការរកឃើញវីរុស COVID-19 បំប្លែងខ្លួនថ្មីមានប្រភពដើម នៅប្រទេសឥណ្ឌាចំនួន២ករណី នៅក្នុងរដ្ឋធានីហ្សាការតា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

    ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ លោក ប៊ូឌី ហ្គូណាឌី សាឌីគីន (Budi Gunadi Sadikin) រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ី បានបញ្ជាក់ថាវីរុស COVID-19 បំប្លែងខ្លួនថ្មីចំនួន ២ករណីត្រូវបានរាយការណ៍ក្នុងរដ្ឋធានីហ្សាការតា រីឯវីរុសបំប្លែងខ្លួនថ្មីមួយករណីទៀតមកពីអាហ្វ្រិកខាងត្បូងត្រូវបានរកឃើញនៅលើកោះបាលី។ លោក សាឌីគីនបន្ថែមថាក្រោយការត្រួតពិនិត្យ អាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ីបានរកឃើញថាវីរុស ២ករណីក្នុងរដ្ឋធានីហ្សាការជាវីរុសបំប្លែងខ្លួនថ្មី B1617 ដែលត្រូវបានគេរកឃើញដំបូងក្នុងប្រទេសឥណ្ឌា។

    គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីកាលពីសប្ដាហ៍មុន បានសម្រេចចិត្តផ្អាកការចេញទិដ្ឋាការដល់អ្នកដំណើរមកពីប្រទេសឥណ្ឌាជាបណ្ដោះអាសន្ន ខណៈកាលពីថ្ងៃអាទិត្យ ម្សិលមិញម៉ាឡេស៊ី ក៏បានប្រកាសរកឃើញករណីដំបូងនៃវីរុស B1617 ផងដែរ បន្ទាប់ពីដាក់បម្រាមលើជើងហោះហើរមកពីឥណ្ឌា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ