• លោក ចូ បៃដិន ថានឹងជួយឥណ្ឌាទៅតាមសំណូមពរ ដើម្បីទប់ទល់នឹងវិបត្តិកូវីដ-១៩

    (វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់នៅថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយថាសហរដ្ឋអាមេរិក នឹងបន្តគំាទ្រដល់ប្រទេសឥណ្ឌា ក្នុងការដោះស្រាយវិបត្តិ COVID-19 ជាមួយការសន្យាផ្ដល់ជំនួយ តបទៅតាមតម្រូវរបស់ឥណ្ឌា។ នេះបើតាមការចេញផ្សាយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១។

    អ្នកសម្របសម្រួលនៃក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក លោក ឃើត ខេមប៊ែល (Kurt Campbell) ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងព្រឹត្តិការណ៍ស្ដីពីជំនួយរបស់សហរដ្ឋអាមេរិក ដែលរៀបចំឡើងតាមវីដូអូខុនហ្វេរិន។ លោក Kurt Campbell បានអះអាងថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ កាលពីចន្ទដើមសប្ដាហ៍កន្លងទៅនេះ លោកប្រធានាធិបតី ចូ បៃដិន បានសន្យាជាមួយលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ថា សហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយតាមតម្រូវការរបស់ឥណ្ឌា។ «អ្នកអាចប្រាប់ខ្ញុំបានថាតើអ្នកត្រូវការអ្វី ហើយខ្ញុំនឹងធ្វើវាភ្លាមៗ»។ នេះជាសម្ដីរបស់លោក បៃដិន ដែលត្រូវបានបញ្ជាក់បន្តដោយលោក Campbell។

    គួរបញ្ជាក់ថា ក្រៅពីសហរដ្ឋអាមេរិក បណ្ដាប្រទេសជាច្រើនដូចជា អាលឺ្លម៉ង់ ចិន និងសិង្ហបុរីជាដើមក៏បានសន្យាផ្ដល់ជំនួយដល់ឥណ្ឌា ដើម្បីប្រយុទ្ធប្រឆាំងរលកទី២ COVID-19 នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះដែរ។ បច្ចុប្បន្ន ឥណ្ឌាគឺជាចំណុចកណ្ដាលនៃការឆ្លងរាតត្បាត COVID-19 ខណៈរលកទី២នៃជំងឺឆ្លងដ៏កាចសាហាវនេះ បានផ្ដាច់ជីវិតប្រជាជនឥណ្ឌាកើនដល់ជាង ២សែននាក់ហើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ