• សាលារាជធានីភ្នំពេញ ចេញសេចក្តីសម្រេច ពិន័យចំពោះបុគ្គលដែលមិនគោរពដោយចេតនាវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩

    (ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ ចេញសេចក្តីសម្រេច ពិន័យចំពោះបុគ្គលដែលមិនគោរពដោយចេតនាវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជធានី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។

    សាលារាជធានីភ្នំពេញ បានកំណត់កម្រិតទឹកប្រាក់ពិន័យអន្តរការណ៍ ទៅតាមវិធានការរដ្ឋបាលនីមួយៗ ចំពោះបុគ្គល ដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាលដែលរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

    សាលារាជធានីភ្នំពេញ បានកំណត់ទៀតថា មន្ត្រីដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌ នៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវចេញបង្កាន់ដៃពិន័យ អន្តរការណ៍ជូនបុគ្គលដែលមិនគោរពដោយចេតនាវិធានការ រដ្ឋបាលខាងលើ ដើម្បីបង្គាប់ឱ្យបុគ្គលនោះបង់ប្រាក់ពិន័យអន្តរការណ៍ ទៅតាមកំហុសដែលខ្លួនបានប្រព្រឹត្ត ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីថ្ងៃបានទទួលបង្កាន់ដៃពិន័យអន្តរការណ៍។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ