• ធនាគារកណ្ដាលចិន ប្រកាសថា ក្រុមហ៊ុន Ant Group របស់លោក Jack Ma ត្រៀមចុះបញ្ជីជាក្រុមហ៊ុនកាន់កាប់ ហិរញ្ញវត្ថុផ្លូវការ

    (អាមេរិក)៖ ធនាគារកណ្ដាលចិន បានប្រកាសថា ក្រុមហ៊ុន Ant Group បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្ស Alibaba ដែលមានលោក Jack Ma ជាមេធំនោះ គ្រោងនឹងចុះបញ្ជីក្រុមហ៊ុន ហិរញ្ញវត្ថុផ្លូវការ បន្ទាន់ពីមានការណែនាំពីរដ្ឋាភិបាលចិន។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមហ៊ុន Ant Group ដែលគ្រោងចូលផ្សារហ៊ុនកាលពីប៉ុន្មានខែមុន ប៉ុន្តែត្រូវបានរារាំងដោយរដ្ឋាភិបាលចិននោះ នៅពេលនេះ គ្រោងរៀបចំរចនាសម្ព័ន្ធថ្មី ដោយចុះបញ្ជីជាក្រុមហ៊ុន ហិរញ្ញវត្ថុ ដែលកាលពីមុន ជាក្រុមហ៊ុន ហិរញ្ញវត្ថុអនឡាញ។

    ក្រុមហ៊ុន Ant Group គ្រោងចូលទីផ្សារហ៊ុន ជាមួយនឹងតម្លៃហ៊ុនសរុប ៣៥ពាន់លានដុល្លារ ប៉ុន្តែក្រោយមក និយ័តករចិនបានធ្វើការស៊ើបអង្កេតទៅលើក្រុមហ៊ុន Alibaba និង Ant Group លើករណីជាច្រើន ជាពិសេសគឺពន្ធ និងការរំលោភបំពានច្បាប់ពាណិជ្ជកម្មអនឡាញ។

    ធនាគារប្រជាជនចិន បានប្រកាសថា កំពុងរៀបចំផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញឱ្យបានទូលំទូលាយ និងអាចធ្វើទៅបាន សម្រាប់ក្រុមហ៊ុន Ant Group ក្នុងនោះ កម្មវិធី Alipay ក៏ត្រូវបានរៀបចំឡើងវិញផងដែរ។

    គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលចិន បានផាកពិន័យក្រុមហ៊ុន Alibaba ជិត ៣ពាន់លានដុល្លារ ពីបទប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនក្នុងការទាញយកផលប្រយោជន៍ក្នុងទីផ្សារប្រកួតប្រជែង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ