• អ្នក​គាំទ្រ​ស្រាតម្នាក់ ​រត់​ចូល​ទីលាន ​អំឡុង​ពេល Granada ​ចាញ់ Man Utd ​២-០

    ក្រុម Granada ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Manchester United ​ក្នុង​ដី​ខ្លួន​ឯង ​នា​លទ្ធផល ២-០ ​សម្រាប់​ជើង​ទី​១​ពាន​រង្វាន់ Europa League ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

    ​ជាមួយ​ការ​ប្រកួត​ខាង​លើ​នេះ​កំពុង​ដំណើរ​ការ ​ក៏​ស្រាប់​តែ​មាន​បុរស​ម្នាក់​ស្រាត​រត់​ចូល​ទីលាន​ប្រកួត​តែ​ម្ដង។ ​ខណៈ​ដែល​ការ​ប្រកួត​នេះ​ទៀត​សោត ​បាន​បិទ​ទ្វា​ទេ តែ​នៅ​តែ​មាន​អ្នក​អាច​ចូល​និង​រត់​ចូល​ទីលាន​ទាំង​ខ្លួន​ស្រាត​ននោល​គោគ​បាន​ទៀត។ ​ក្រោយ​ពី​ក្រុម​ការងារ​បាន​ចាប់​គេ​បាន ​និង​នាំ​ចេញ​ទៅ ​ការ​ប្រកួត​ក៏​ដំណើរ​ការ​ទៅ​មុខ​ទៀត។

    ​ជា​លទ្ធផល​ជើង​ទី​១​នេះ ​ក្រុម Man Utd ​ទទួល​បាន​ជ័យជម្នះ ​២-០ ​ដោយ​២​គ្រាប់​នោះ​សម្រេច​បាន​ដោយ Rashford ​១​គ្រាប់​នៅ​នាទី​៣១ ​និង Bruno ​១​គ្រាប់​នៅ​នាទី​៩០ ​ដោយ​បាល់​ប៉េណាល់ទី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ