• តើ​ក្នុងរយៈពេល១០ឆ្នាំខាងមុខ លោក Tim Cook អាចនឹងនៅ​ជាមួយ Apple ទៀតឬចាកចេញ?

    ជួប​នឹង​សំណួរ​ថ្មី​មួយ​សួរ​ថា តើ​ក្នុងរយៈពេល១០ឆ្នាំខាងមុខ លោក Tim Cook អាចនឹងនៅ​ជាមួយ Apple ទៀតឬចាកចេញ? នេះបើយោងទៅតាមកិច្ចសម្ភាសមួយជាមួយ​កាសែត New York Times ។

    ឆ្លើយតបទៅនឹងសំនួររបស់អ្នកកាសែត Kara Swisher នៅស្ថាប័ន​ខាង​លើ លោក Tim Cook បានឆ្លើយថា៖ “ប្រហែលជាមិនធ្វើការនៅ Apple ទៀតនោះទេ ហើយក៏ប្រហែលជាចាក​ចេញ​លឿនជាង ១០ ឆ្នាំនោះ​ទៀតផង។ យ៉ាង​ណា​មិញ​គាត់ក៏បានបន្ថែមថា សព្វថ្ងៃធ្វើការនៅ Apple គឺល្អគ្រប់គ្រាន់ហើយ គាត់ស្រលាញ់ក្រុមហ៊ុននេះ និងមិនទាន់មានតម្រុយអ្វីត្រូវលាឈប់នោះទេ។”

    បច្ចុប្បន្ន​ត្បិត​តែ​លោក Tim មានអាយុ ៦០ ឆ្នាំ​ទៅ​ហើយ​តែ​​លោក​មាន​សុខភាព​ល្អ ​និង​ថែមទាំង​ធ្វើ​បាន​ល្អ​ទៀត​ក្នុង​ការ​សម្រេច​ចិត្ត​ធំៗនានា​​ ដូចនេះ​បើ​នៅ​បន្ត​ដល់ ៥ ឬ ១០ ឆ្នាំ​ទៀតក៏​ហាក់​ដូច​ជា​គ្មាន​បញ្ហា​អ្វី​ទេ​។

    រំឮក​បន្តិច​ដែរ​ថា ត្រឹមថ្ងៃទី២៤ ខែសីហាខាងមុខនេះជាគម្រប់​ខួប ១០ ឆ្នាំ​នៃ​ការ​ឡើង​កាន់​តំណែងជានាយកប្រតិបត្តិនៅ Apple របស់ Tim Cook បន្ទាប់ពីលោក Steve Jobs ធ្លាក់ខ្លួន​ឈឺ​និង​ទទួល​មរណៈភាព​ បន្សល់​ទុក​កេរ្ត៍ឈ្មោះ​ជាសហស្ថាបនិក និងបុគ្គលឆ្នើមបំផុតនៅ Apple ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ