• តារាហូលីវូដ Kim Kardashian ក្លាយជាមហាសេដ្ឋីប្រាក់លានភ្លាមៗ បន្ទាប់ពីប្រាក់សុទ្ធកើនឡើងយ៉ាងគំហុក ក្នុងរយៈពេល៦ខែចុងក្រោយ

    (អាមេរិក)៖ តារាទូរទស្សន៍ល្បីឈ្មោះ Kim Kardashian ដែលបច្ចុប្បន្នមានវ័យ៤០ឆ្នាំ បានក្លាយជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លារភ្លាមៗ បន្ទាប់ពីប្រាក់សុទ្ធរបស់នាងបានកើនឡើងរហូតដល់ ២២០លានដុល្លារ ក្នុងរយៈពេល៦ខែ ដែលធ្វើឲ្យប្រាក់សុទ្ធរបស់នាងបច្ចុប្បន្ន មានចំនួន ១ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយរបស់ទស្សនាវដ្តី Forbes នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។

    ប្រភពចំណូលរបស់តារាស្រី Kim Kardashian ត្រូវបានគេដឹងថា ក្រៅពីបានមកពីអាជីពទូរទស្សន៍ហើយនោះ គឺភាគច្រើនបានមកពីមុខជំនួញធំៗចំនួនពីររបស់នាង ដែលមានការជោគជ័យខ្លាំង គឺការលក់សម្លៀកបំពាក់ឈុតក្នុងនារី (the Shapewear Brand Skims) និងលក់គ្រឿងសំអាង (KKW Beauty)។

    ប្រាក់សុទ្ធរបស់នាងកាលពី ខែតុលា ឆ្នាំ២០២០ គឺមានត្រឹម ៧៨០លានដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ខែមេសានេះ គឺលោតដល់ ១ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ២២០លានដុល្លារអាមេរិក ត្រឹមរយៈពេល៦ខែគត់ ដែលធ្វើឲ្យនាងក្លាយជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លារភ្លាមៗ។

    គួរជម្រាបថា តារាស្រី Kim Kardashian បានចាប់ផ្តើមមុខជំនួញលក់គ្រឿងសំអាងម៉ាក KKW ក្នុងឆ្នាំ២០១៧ បន្ទាប់ពីមើលឃើញពីភាពជោគជ័យ នៃការលក់គ្រឿងសំអាងរបស់តារាស្រី Kylie Jenner ទទួលជោគជ័យខ្លាំង។ Kim Kardashian នៅតែប្រើឈ្មោះថា Kardashian West សម្រាប់ឈ្មោះជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លាររបស់នាង ត្បិតនាងបានដាក់ពាក្យប្តឹងលែងលះជាមួយប្តី គឺលោក Kanye West ក្តី។ តារាស្រីរូបនេះ បានក្លាយជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លារ ក្រោយពីដាក់ពាក្យលែងលះជាមួយ Kanye West បាន២ខែ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ