• អូស្ត្រាលីនឹងបន្តប្រើប្រាស់វ៉ាក់សាំង AstraZeneca ខណៈកំពុងត្រួតពិនិត្យការរកឃើញរបស់សហភាពអឺរ៉ុប

    (ស៊ីដនី)៖ នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Scott Morrison នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា ក្នុងពេលបច្ចុប្បន្នប្រទេសរបស់លោកមិនមានផែនការផ្លាស់ប្ដូរ ឬផ្អាកការប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca ឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១។

    ការលើកឡើងខាងលើរបស់លោក Scott Morrison ធ្វើឡើងបន្ទាប់ពីទីភ្នាក់ឱសថអឺរ៉ុបបានប្រកាសថាពួកគេបានរកឃើញភស្ដុតាងមួយចំនួនដែលបញ្ជាក់ពីភាពអាច ទៅរួចនៃទំនាក់ទំនងរវាងបញ្ហាកំណកឈាមក្នុងសសៃឈាម និងវ៉ាក់សាំង AstraZeneca។ លោក Morrison បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុង កង់បេរ៉ាយ៉ាងខ្លីដូច្នេះថា៖ «ក្នុងពេលបច្ចុប្បន្ន គ្មានឡើយការណែនាំឱ្យផ្លាស់ប្ដូរផែនការ ឬផ្អាកការប្រើប្រាស់វ៉ាក់សាំង AstraZeneca»។ លោកបន្ថែមថាអាជ្ញាធរ អូស្ត្រាលីនឹងត្រួតពិនិត្យការរកឃើញរបស់សហភាពអឺរ៉ុបជុំវិញវ៉ាក់សាំង AstraZeneca។

    គួរបញ្ជាក់ថា ទីភ្នាក់ឱសថអឺរ៉ុបបានប្រកាសកាលពីថ្ងៃពុធម្សិលមិញថា ពួកគេបានរកឃើញភស្ដុតាងមួយចំនួន ដែលបញ្ជាក់ពីភាពអាចទៅរួចនៃទំនាក់ទំនង រវាងបញ្ហាកំណកឈាមក្នុងសសៃឈាម និងវ៉ាក់សាំង AstraZeneca។ តែព្រមពេលជាមួយគ្នា ពួកគេនៅអះអាងដដែលថាវ៉ាក់សាំងក្រុមហ៊ុនឱសថអង់គ្លេសមួយនេះ មានប្រយោជន៍ច្រើនជាងហានិភ័យ។ បណ្ដាប្រទេសក្នុងតំបន់អឺរ៉ុប ដូចជាអ៉ីតាលី និងអាល្លឺម៉ង់ជាដើមបានណែនាំថាវ៉ាក់សាំង AstraZeneca គួរតែចាក់លើ មនុស្សមានអាយុ៦០ឆ្នាំឡើងទៅតែប៉ុណ្ណោះ ដោយសារតែរកឃើញមនុស្សវ័យក្មេងដែលចាក់វ៉ាក់សាំងនេះមានបញ្ហាកំណកឈាមក្នុងសសៃឈាម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ