• កសិដ្ឋាន​គិរីសួគ៌ ផ្ដល់ជូនការបញ្ចុះតម្លៃទឹកដោះ​គោ​សុទ្ធទិញមួយថែមមួយ ដើម្បីជួយ សម្រួលពលរដ្ឋកម្ពុជាឆ្លងកាត់គ្រាលំបាកទាំងអស់គ្នា

    រាជធានីភ្នំពេញ​ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ –  ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក  ​ ដែលវិនិយោគលើ​កសិដ្ឋាន​ផលិតទឹកដោះគោសុទ្ធពីធម្មជាតិឈានមុខគេនៅកម្ពុជា   បានបន្តការជួយរបស់ខ្លួនដល់ពលរដ្ឋកម្ពុជាអំឡុងគ្រាលំបាកនៃកូវីដ១៩ ដោយផ្ដល់ការបញ្ចុះតម្លៃទិញមួយថែមមួយ នូវផលិតផលទឹកដោះគោសុទ្ធពីធម្មជាតិ ១០០​ ភាគរយ ពីថ្ងៃនេះតទៅ។

    អតិថិជនទាំងអស់ ដែលទិញទឹកដោះគោសុទ្ធពីធម្មជាតិ១០០ ភាគរយ របស់កសិដ្ឋាន​គិរីសួគ៌​មួយដប ចំណុះ២ លីត្រ ឬ ចំណុះ៨៣០មីលីលីត្រ នឹងទទួលបានទឹកដោះគោ ១ដប ទំហំដូចគ្នាបន្ថែមទៀតដោយឥតគិតថ្លៃ។

    ទឹកដោះគោសុទ្ធពីធម្មជាតិ១០០ ភាគរយរបស់កសិដ្ឋាន​គិរីសួគ៌ អាចរកទិញបានតាម ផ្សារនិងហាងទំនើប​ធំៗទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដូចជានៅផ្សារអុីអន ផ្សារម៉ាក្រូ ផ្សារទំនើបឡាក់គី ផ្សារទំនើបបាយ័ន  និងផ្សារទំនើបជាច្រើនផ្សេងទៀត។​

    លោក ឈរ រិទ្ធី  នាយក​ប្រតិបត្តិ ​ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក មានប្រសាសន៍ថា ៖ «យើងជាក្រុមហ៊ុនក្នុងស្រុក មានលក្ខណៈស្តង់ដារអន្តរជាតិ    ហើយក្រុមហ៊ុនក៏មានមោទនភាពដែលយើងអាចជួយប្រជាពលរដ្ឋរបស់យើងក្នុងដំណាក់កាលដ៏លំបាកនៃសម័យកូវីដនេះ។»

    ក្រុមហ៊ុនជាច្រើនក្នុងស្រុកបានបន្តការជួយដល់ប្រទេសកម្ពុជា  តាមរយៈការបញ្ចុះតម្លៃ    ឬការបរិច្ចាគដល់បុគ្គលិកជួរមុខរបស់រាជរដ្ឋាភិបាល ដែលបាននឹងកំពុងធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩។

    នាពេលថ្មីៗនេះ   ក្រុមហ៊ុនបានបរិច្ចាគទឹកដោះគោស្រស់រាប់រយដប   និងយ៉ាអួរាប់រយកំប៉ុងសម្រាប់គ្រូពេទ្យស្ម័គ្រ ចិត្តយុវជនសម្តេចតេជោ ឬហៅកាត់ថា  TYDA​  ​  ដើម្បីអោយក្រុមគ្រូពេទ្យដ៏ក្លាហានវ័យក្មេងដែលកំពុងធ្វើការនៅជួរមុខទំាងអស់នោះទទួលបាននូវអាហារូបត្ថម្ភគ្រប់គ្រាន់។

    ការផ្ដល់ជូននាពេលនេះ គឺធ្វើឡើងក្នុងខែមេសាពេញតែម្ដង   ហើយក្រុមហ៊ុននឹងពិចារណាបន្តការផ្ដល់ជូននេះអាស្រ័យលើស្ថានភាពជាក់ស្ដែង។

    លោក ឈរ រិទ្ធី  បានបន្ថែមទៀតថា ៖ «យើងក៏មានគោលបំណងជួយទ្រទ្រង់នូវសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋយើង ដោយផ្តល់នូវកម្មវិធីដែលទិញ១ថែម១នេះ    ប៉ុន្តែយើងក៏លើកទឹកចិត្តអោយប្រជាពលរដ្ឋរបស់យើងត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍របស់រដ្ឋាភិបាល គឺ៣ការពារ និង ៣កុំ។     ដូចនេះការប្រូម៉ូត ឬកម្មវិធី  ទិញ១ថែម១នេះគឺ យើងអាចជួយគាត់ក្នុងការកាត់បន្ថយនូវចំនួនដែលគាត់ទៅដើរផ្សារ  ឧទាហរណ៌ពីមុនគាត់ទៅ៣ដងក្នុង១អាទិត្យ ឥឡូវគាត់អាចទៅម្ដង ឬ ២ដងក្នុង១អាទិត្យ។»

    ​ផលិតផលទឹកដោះគោសុទ្ធ ១០០ ភាគរយ​របស់កសិដ្ឋាន​គិរីសួគ៌អាចរកទិញបាន    តាមរយៈកម្មវិធីដឹកជញ្ជូនតាមទូរស័ព្ទ Nham24 នេះបានន័យថាអតិថិជនអាចកាត់បន្ថយការធ្វើដំណើទៅផ្សារ ក្នុងកំឡុងពេលដ៏លំបាកនេះ ដែលនឹងចូលរួមក្នុងវិធានរក្សារគម្លាតសុវត្ថិភាព ហើយជួយប្រទេសជាតិឱ្យជៀសផុតពីវិបត្ដិនេះផងដែរ។

    ដើម្បីស្វែងយល់បន្ថែមអំពីកសិដ្ឋាន​ផលិតទឹកដោះគោសុទ្ធពីធម្មជាតិឈានមុខគេនៅកម្ពុជា សូមចូលមើលទំព័រហ្វេសប៊ុកhttps://www.facebook.com/kirisufarm.

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ