• ទិន្នន័យអ្នកប្រើប្រាស់ LinkedIn ប្រមាណ ៥០០លាននាក់ ត្រូវបានគេដាក់លក់នៅលើទីផ្សារសង្គមងងឹត

    (អាមេរិក)៖ ទិន្នន័យសំខាន់ៗរបស់អ្នកប្រើប្រាស់បណ្ដាញសង្គម LinkedIn ប្រមាណជា ៥០០លាននាក់ ត្រូវបានក្រុម Hacker ដាក់លក់នៅលើទីផ្សារសង្គមងងឹត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។

    ប្រភពខាងលើបានរកឃើញថា ទិន្នន័យដែលត្រូវបានដាក់លក់នៅលើទីផ្សារសង្គមងងឹតនោះ មានដូចជាលេខសម្គាល់, ឈ្មោះ, អាសយដ្ឋានអ៊ីម៉ែល, លេខទូរស័ព្ទ និងភេទ។ មិនត្រឹមតែប៉ុណ្ណោះ នៅមាន Link ដែលភ្ជាប់ទៅកាន់គណនីរបស់អ្នកប្រើប្រាស់នីមួយៗថែមទៀតផង ប៉ុន្តែមិនមានបង្ហាញព័ត៌មានទាក់ទងនឹងលេខសម្ងាត់ និង Payment ឡើយ។

    តាមការបញ្ជាក់របស់អ្នកជំនាញបានឲ្យដឹងថា ទិន្នន័យទាំងនោះគឺជាទិន្នន័យពិត ប៉ុន្តែគេមិនទាន់អាចសន្និដ្ឋានបានថា វាជាទិន្នន័យចាស់ ឬថ្មីនោះទេ ដោយគ្រាន់តែដឹងថា Hacker លក់វាក្នុងតម្លៃទាបបំផុត។

    គួរបញ្ជាក់ផងដែរថា នៅមុននេះ មានការប្រកាសបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ Facebook ប្រមាណ ៥០០លាននាក់ ជាសាធារណៈ ប៉ុន្តែក្រុមអ្នកជំនាញបានបញ្ជាក់ថា វាជាទិន្នន័យចាស់ ហើយ Facebook បានជួសជុលវារួចរាល់ហើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ