• ទីបំផុត ឡាន Tesla Model X បានមកដល់កម្ពុជា ជាលើកដំបូងហើយ!

    បន្ទាប់ពីលេចឮដំណឹងកាលពីប៉ុន្មានខែមុនថារថយន្ត Tesla នឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ជាលើកដំបូងបង្អស់ ឥឡូវនេះវាបានធ្វើដំណើរមកដល់ហើយ។

    រថយន្ត Tesla ដែលមានបង្ហាញវត្តមាននៅស្រុកខ្មែរដំបូងបង្អស់នោះ គឺជាម៉ូដែល Model X ស៊េរីឆ្នាំ២០១៧ ដោយនាំចូលតាមរយៈឃ្លាំងលក់រថយន្តឯកជនមួយកន្លែង ក្នុងរាជធានីភ្នំពេញ។ ទោះជាយ៉ាងណាក៏ដោយ ឃ្លាំងលក់រថយន្តនេះមិនបានបញ្ជាក់ថាវាជាប្រភេទអ្វីឡើយ។

    គួរឲ្យដឹងថា Tesla Model X គឺជារថយន្ត SUV អគ្គិសនី ដែលមានកៅអី ៣ជួរ ហើយមានទ្វារបើកឡើងលើដូចស្លាបសត្វ និងចែកចេញជាច្រើនប្រភេទ ដូចជា 60D, 70D, 75D, 90D, 100D, P90D និង P100D ហើយមានតម្លៃចាប់ពី ៧៩ ៩៩០ដុល្លារឡើងទៅ ដែលនេះជាតម្លៃនៅក្នុងសហរដ្ឋអាមេរិក។

    យ៉ាងណាមិញ ឃ្លាំងលក់រថយន្តខាងលើក៏មិនទាន់បានបង្ហើបពីតម្លៃរបស់វាពេលមកដល់ខ្មែរដែរ ដូច្នេះមានតែរង់ចាំព័ត៌មានបន្ថែមទៀតប៉ុណ្ណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ