• របៀប​ឆែក​ឲ្យ​ដឹង​ថា​ ​ហ្វេសប៊ុក​កំពុង​លេង​នេះ​ចូល​ក្នុង​​ទិន្នន័យ​បែក​ធ្លាយ​៥០០​លាន​ថ្ងៃ​មុន​ឬ​អត់​

    ដូច​ដែល​អ្នក​ទាំងអស់​បាន​ដឹង​ហើយ​ថា ​កាល​ពី​ពេល​ថ្មីៗ​នេះ​សារព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះ​ផ្សាយ​ព្រោងព្រាត​ថា​អំពី​ ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ច្រើន​ជាង ៥៣៣ លាន​នាក់​ឯណោះ ​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណេត​ក្នុងវេទិកា​វាយ​ប្រហារ​កម្រិត​ទាប និង​ដាក់​ឱ្យ​ទាញ​យក​ជា​សាធារណៈ​ថែម​ទៀត​។​

    រូបតំណាង

    ​ទិន្នន័យ​ទាំង​នេះ​រួម​មាន៖ លេខទូរសព្ទ ឈ្មោះអ្នកប្រើប្រាស់ អាសយដ្ឋានអ្នកប្រើ គណនីអ៊ីមែល និងព័ត៌មានផ្សេង​ទៀត​ពី​គណនី​ហ្វេសប៊ុក។ ​ខាង​ក្រោម​នេះ​គឺ​ជា​របៀប​ឆែក​មើល​គណនី​ហ្វេសប៊ុក​ [​របស់​យើង] ​ស្ថិត​ក្នុង​ចំណោម​ ៥០០ ​លាន​នោះ​ឬ​អត់?

    ១) ​ចូល​ទៅ​កាន់​វិបសាយ​នេះ haveibeenpwned.com

    ២) ​រួច​មក​វាយ​បញ្ចូល email ID ​ឲ្យ​វា​ជួយ​រក ID យើង (កុំ​ភ័យ​វិបសាយ​ខាង​លើ​នេះ​សុវត្ថិភាព​ខ្ពស់)​

    ៣) ​រួច​មក​ពេល​វាយ​ហើយ​វា​ប្រាប់​ថា​ ​ឲ្យ​ប្តូរ​លេខ​សម្ងាត់​និង​ប្តូរ​លេខ​ two-factor មាន​ន័យ​ថា អ្នក​ស្ថិត​ក្នុង​នោះ​ដែរ​​

    ៤) ​បើ​ដូចនេះ​មែន​សូម​អូស​ចុះ​ក្រោម​រក​មើល email address ​នោះ​នឹង​ឃើញ email របស់​អ្នក​មែន​

    ​៥) ​ជំហាន​ចុងក្រោយ​ ​ពេល​ដឹង​ហើយ​ត្រូវ​ផ្លាស់​លេខ​សម្ងាត់​ជា​ថ្មី​ឲ្យ​ខ្លាំង​ជាង​មុន​ទើប​អ្នក​ប្រាកដ​ថា​​មាន​សុវត្ថិភាព។

    រូបភាព​ឧទាហរណ៍ពេលវាយបញ្ចូលរួច
    កន្លែងផ្ទុកលេខ ID
    កន្លែងផ្ទុកលេខ ID

    ទិន្នន័យ​នេះ​សំខាន់​ណាស់។ រំឮក​បន្តិច​ដែរ​ថា អ្នកស្រាវជ្រាវសន្តិសុខ ក៏​ធ្លាប់​បាន​ព្រមានដែរថា ទិន្នន័យទាំងនោះអាចត្រូវបានប្រើដោយពួក Hacker ប្រើ​ដើម្បីក្លែងបន្លំអត្តសញ្ញាណ ជាមនុស្សពិត និងប្រព្រឹត្តជាទង្វើក្លែងបន្លំណាមួយមក​កេងប្រវ័ញ្ចពីអ្នកប្រើប្រាស់លើអ៊ីនធឺណិតតាម​រយៈ​គ្រប់​រូបភាព​៕ កុំភ្លេចចែករំលែកទៅកាន់មិត្តភក្តិ​បាន​ដឹង​ផង!

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ