• តួអង្គក្នុងរឿង «Harry Potter» លោក Paul Ritter ស្លាប់ក្នងវ័យ៥៤ឆ្នាំ ដោយសារជំងឺដុំសាច់ខួរក្បាល

    (បរទេស)៖ តារាសម្តែងប្រុសល្បីឈ្មោះរបស់អង់គ្លេស ដែលលេខមុខក្នុងខ្សែភាពយន្តល្បីៗជាច្រើនរឿង រួមទាំងជាតួអង្គម្នាក់ក្នុងភាពយន្តល្បី «Harry Potter» គឺ លោក Paul Ritter ត្រូវបានរាយការណ៍ថា បានទទួលមរណភាព ក្នុងវ័យ៥៤ឆ្នាំ ដោយសារជំងឺដុំសាច់ខួរក្បាល។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន ABC នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។

    ក្រុមការងាររបស់តារាសម្តែង Paul Ritter បាននិយាយថា តារារូបនេះមានជំងឺដុំសាច់ក្នុងខួរក្បាល និងបានស្លាប់ក្នុងគេហដ្ឋានរបស់លោកផ្ទាល់ បន្ទាប់ពីទទួលការមើលថែពីភរិយា និងកូនប្រុសពីរនាក់របស់លោក។

    លោក Paul Ritter ត្រូវបានគេដឹងថា ជាតារាសម្តែងដ៏ល្បីឈ្មោះម្នាក់របស់អង់គ្លេស តាមរយៈការបង្ហាញវត្តមានក្នុងខ្សែភាពយន្តផ្ទុះការគាំទ្រជាច្រើន ដូចជារឿង «Harry Potter» និងរឿង «Firday Night Dinner» ជាដើម។ លោកត្រូវបានគេដឹងថា ជាតារាសម្តែងដ៏មានទេពកោសល្យ ព្រោះអាចសម្តែងបានយ៉ាងច្រើនតួអង្គ មិនថាកំប្លែង កាច ស្លូតឡើយ។

    តារារូបនេះ បានទទួលមរណភាពដោយបន្សុល់ទុកនូវស្នាដៃភាពយន្តជាច្រើន ជាពិសេសប្រិយភាពដែលនិយមទស្សនារឿងបរទេសប្រាកដជាស្គាល់ លោក Paul Ritter ម្ចាស់ហើយ។ លោកធ្លាប់ត្រូវបានតែងតាមងសម្រាប់ពានរង្វាន់ «Tony Arward» កាលពីឆ្នាំ២០០៩ ផងដែរ តាមរយៈការសម្តែងក្នុងរឿង «The Norman Conquests»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ