• ទីបំផុត LG ប្រកាសដំណឹងផ្លូវការជាចុងក្រោយដ៏សោកសៅបំផុត​

    ក្រុមហ៊ុន LG បានបញ្ជាក់ជាផ្លូវការនឹងចាកចេញពីអាជីវកម្មស្មាតហ្វូន បន្ទាប់ពីមានការសម្រេចចិត្តចុងក្រោយដោយក្រុមប្រឹក្សាភិបាលរបស់ខ្លួនដែល​សារព័ត៌មាន​​អន្តរជាតិ​នានា​បាន​ចុះ​ផ្សាយ​ព្រោងព្រាត​ កាល​ពី​ម្សិលមិញ​។

    ថយចេញពីអាជីវកម្មស្មាតហ្វូន មិនមែនថាអាជីវកម្មរបស់ LG ចប់អស់នោះទេ ដោយក្រុមហ៊ុននេះនឹងផ្ដោតទៅលើធនធានរបស់ខ្លួនដែលមានស្រាប់ ហើយនឹងបន្ដអាជីវកម្មរបស់ខ្លួនផ្សេងទៀត គឺនៅក្នុងវិស័យគ្រឿងបន្លាស់រថយន្តអគ្គិសនី, ឧបករណ៍IoT (ឧបករណ៍វៃឆ្លាតដោយប្រើអ៊ីនធឺណិត), ឧបករណ៍ទំនើបសម្រាប់ផ្ទះវៃឆ្លាត, មនុស្សយន្ត, បច្ចេកវិទ្យា AI និងផ្នែកប្រឹក្សាដោះស្រាយអាជីវកម្មវិញម្ដង។ ក្រៅពីនេះ LG ក៏នឹងបន្ដខិតខំស្រាវជ្រាវផ្នែកបណ្ដាញទំនាក់ទំនង 6G ផងដែរ។

    រំឮកផង​ដែរ​ថា​ ការលក់ស្មាតហ្វូនរបស់ LG, គ្រឿងបន្លាស់, ការគាំទ្រផ្នែកកម្មវិធីផ្សេងៗនឹងនៅដំណើរការធម្មតា ហើយអ្វីៗនឹងត្រូវបញ្ឈប់ទាំងស្រុងដោយមានការរំពឹងទុកថានឹងចប់នៅថ្ងៃទី ៣១ ខែកក្កដា នាពេលខាងមុខនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ