• Man City ឈ្នះទាំងប្រផិតប្រផើយទៅលើ Dortmund ក្នុងជើងទី១ នៃ Champions League

    (មេនឆេស្ទើ)៖ Mancheter City ដែលកំពុងឈរនៅកំពូលតារាងដាច់នៃ Premier League នោះ បានយកឈ្នះត្រឹម ២-១ ក្នុងដីទៅលើក្រុមភ្ញៀវមកពីអាល្លឺម៉ង់ Borussia Dortmund សម្រាប់ជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់អឺរ៉ុប UEFA Champions League នៅរាត្រីថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១។

    ខ្សែបម្រើ Ryad Mahrez បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុម Kevin De Bruyne ស៊ុតបញ្ចូលទីយ៉ាងស្អាតនៅនាទី១៩ ដែលជាគ្រាប់បាល់កើតឡើងតែ ១គ្រាប់ប៉ុណ្ណោះសម្រាប់វគ្គទី១ ក្នុងកីឡដ្ឋាន Etihad ដែលស្ថិតក្នុងទីក្រុង Manchester ប្រទេសអង់គ្លេស មុនពេល Marco Reus រកគ្រាប់តាមស្មើវិញនៅនាទី៨៤ ពីការបញ្ជូនរបស់ Erling Haaland និង Phil Foden ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៩០ ដែលជាបញ្ជូនរបស់ Gundogan។

    ខ្សែបម្រើប្រយុទ្ធ Phil Foden ជាកីឡាករវ័យក្មេងអង់គ្លេសទី៣ ដែលអាចរកបានគ្រាប់ក្នុងវគ្គ ៨ក្រុមនៅ UCL នេះ បន្ទាប់ពីអតីតមិត្តរួមជាតិ Alan Smith និង Theo Walcott ធ្លាប់ធ្វើបាននាពេលកន្លងមក។

    Manchester City ដែលពុំធ្លាប់ឈ្នះពាន UEFA Champions League នោះ បានបន្តស្ថិតក្នុងហានិភ័យ ដ្បិតត្រូវជួបម្ចាស់ផ្ទះ Borussia Dortmund សប្តាហ៍ក្រោយបញ្ចប់ជើងទី២ ដ្បិត Dortmund ត្រូវការតែ ១គ្រាប់ក្នុងដីនៃប្រទេសអាល្លឺម៉ង់របស់ពួកគេ នៅពេលដែលក្រុមរបស់លោក Pep Guardiola ក៏បានធ្លាក់ត្រឹមវគ្គ ៨ក្រុមនេះដូចគ្នាកាលពីរដូវកាលមុន ក្រោមថ្វីជើងរបស់ Lyon៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ