• ឡាន Tesla Model X ប្រភេទថោកបំផុត ពេលមកដល់ខ្មែរតម្លៃប៉ុណ្ណឹងម៉េចដែរ?

    ការមកដល់នៃរថយន្ត Tesla នៅក្នុងប្រទេសកម្ពុជា កំពុងក្លាយជាប្រធានបទក្តៅគគុកមួយ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយក្នុងនោះមានមនុស្សជាច្រើនបានចាប់អារម្មណ៍លើរថយន្តអគ្គិសនីនេះ។

    មិនតែប៉ុណ្ណោះ ថ្មីៗនេះ ឃ្លាំងលក់រថយន្តឯកជនមួយនៅក្នុងរាជធានីភ្នំពេញ បានបើកឲ្យអតិថិជនរបស់ខ្លួនកុម្ម៉ង់ទិញរថយន្ត Tesla ទៀតផង ដោយវាជាម៉ូដែល Model X 60D ស៊េរីឆ្នាំ២០១៦ ក្នុងតម្លៃខ្ទង់ ៨ម៉ឺនដុល្លារ (តម្លៃនៅខ្មែរ)។

    គួរឲ្យដឹងថា រថយន្ត Tesla Model X 60D នេះគឺជាប្រភេទថោកបំផុតក្នុងត្រកូល Model X ដែលបានបង្ហាញខ្លួនក្នុងឆ្នាំ២០១៦ ដោយវាមានតម្លៃចាប់ពី ៧៤ ០០០ដុល្លារ (កាលចេញដំបូង) នៅលើទីផ្សារសហរដ្ឋអាមេរិក។

    រថយន្ត SUV កៅអី ៣ជួរនេះ បំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៦០គីឡូវ៉ាត់ម៉ោង មានចម្ងាយបើកបរ ៣២០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង ហើយប្រើម៉ូទ័រអគ្គិសនីចំនួន ២ ដែលបង្កើតកម្លាំងបានសរុប ៣២៨សេះ និងកម្លាំងបង្វិល ៥២៥ញ៉ូតុនម៉ែត្រ ហើយមានល្បឿនអតិបរមា ២១០គីឡូម៉ែត្រក្នុងមួយម៉ោង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ