• ពលរដ្ឋកម្ពុជា ស្វាគមន៍ចំពោះការមកដល់នៃក្រុមហ៊ុន Tesla របស់មហាសេដ្ឋីលំដាប់លេខ១ ពិភពលោក Elon Musk

    ភ្នំពេញ)៖ ដំណឹងនៃការមកដល់របស់ក្រុមហ៊ុនរថយន្ត Tesla របស់មហាសេដ្ឋីលំដាប់លេខ១ ពិភពលោក លោក Elon Musk ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ពិសេសបងប្អូនដែលរស់នៅរាជធានីភ្នំពេញ ខណៈក្រុមហ៊ុនយក្សមួយនេះដំណើរការនៅពេលឆាប់ខាងមុខនេះ។

    អ្វីដែលគួរឲ្យចាប់អារម្មណ៍ និងមិនអាចប្រកែកបាននោះ គឺទីតាំងក្រុមហ៊ុន ដែលគេតែងនិយាយថា Showroom របស់ក្រុមហ៊ុនTesla បានបង្ហាញរូបរាងកាន់តែច្បាស់ឡើងៗ ជាមួយនឹង Logo របស់ក្រុមហ៊ុន Tesla អាមេរិកយ៉ាងពិតប្រាកដ។

    នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ អ្នកយកព័ត៌មានរបស់អង្គភាពសារព័ត៌មាន Fresh News បានទៅដល់ទីតាំងក្រុមហ៊ុន Tesla ដែលស្ថិតនៅតាមបណ្តាយផ្លូវសហព័ន្ធរុស្សី ដោយបានថតរូបទីតាំងនោះផងដែរ ខណៈក្រុមជាងកំពុងមមាញឹករៀបចំទីតាំង Showroom ដើម្បីឲ្យរួចរាល់តាមផែនការកំណត់។

    អ្វីដែលជាការចាប់អារម្មណ៍ខ្លាំងនោះ វត្តមានរបស់ក្រុមហ៊ុន Tesla កំពុងទទួលបានការស្វាគមន៍យ៉ាងខ្លាំងជាពិសេស បងប្អូនដែលរស់នៅរាជធានីភ្នំពេញ ។

    ជាក់ស្តែងនៅតាមបណ្តាញទំនាក់ទំនងសង្គម Facebook បាននាំគ្នាថតរូបភាពទីតាំងក្រុមហ៊ុន ហើយបង្ហោះចែកចាយយ៉ាងព្រោងព្រាត ដែលទីតាំងក្រុមហ៊ុន Tesla នេះត្រូវបានដំឡើងនូវផ្ទាំងប៉ាណូ រថយន្តអគ្គិសនី Tesla របស់មហាសេដ្ឋីអាមេរិក Elon Musk ។

    បើតាមស្ថានភាពនៃសកម្មភាពរៀបចំទីតាំងក្រុមហ៊ុន Tesla នៅរាជធានីភ្នំពេញ អាចនឹងដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។

    គួរបញ្ជាក់ថា Tesla ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយដែលល្បី និងនាំមុខនាពេលបច្ចុប្បន្ន ដែលមានលោក Elon Musk ជានាយកប្រតិបត្តិ (CEO)។ ក្រុមហ៊ុននេះកំពុងពង្រីកទីផ្សាររថយន្តរបស់ខ្លួន មកកាន់តំបន់អាស៊ី ដូចជានៅ ចិន ហ្វីលីពីន ម៉ាឡេស៊ី និងឥណ្ឌា។

    ការមកដល់របស់ក្រុមហ៊ុន Tesla នេះបានបង្ហាញពីការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសុវត្ថិភាពសង្គម បង្កលក្ខណៈងាយស្រួលក្នុងការធ្វើធុរកិច្ច៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ