• Ramos ខកខានជួយ Real Madrid ទាំង ២ជើងនៅ UCL ពេលប៉ះ Liverpool ដោយសាររបួស

    (ម៉ាឌ្រីដ)៖ ខ្សែការពារសំខាន់ Sergio Ramos នឹងអវត្តមានពីក្លិប Real Madrid ទាំងពីរជើងលេងនៅវគ្គ ៨ក្រុមនៃពានរង្វាន់អឺរ៉ុប UEFA Champions League ទល់នឹង Liverpool ក្នុងខែនេះ បន្ទាប់ពីរងរបួសសាច់ដុំក្រលៀននៅអំឡុងពេលជួយជម្រើសជាតិអេស្ប៉ាញលេងនៅវគ្គជម្រុះ World Cup 2022។

    ប្រធានក្រុម Real ខាងលើនេះបានថ្លែងកិច្ចសម្ភាសន៍ ក្រោយជួយអេស្ប៉ាញយកឈ្នះកូសូវ៉ូ ៣-១ កាលពីរាត្រីថ្ងៃពុធថា «ប្រសិនបើគ្មានអ្វីធ្វើទុក្ខបុកម្នេញខ្ញុំទេ ប្រាកដណាស់ ខ្ញុំនឹងមានលទ្ធភាពជួយ Real Madrid បាន។ ខ្ញុំបានកត់ចំណាំថា ខ្ញុំមានបញ្ហារបួសតាំងពីហ្វឹកហាត់ ដើម្បីជួបប្រកួតទល់នឹងកូសូវ៉ូដែលពួកយើងបានយកឈ្នះក្នុងលទ្ធផល ៣-១»។

    Real Madrid ដែលជាអតីតម្ចាស់ជើងឯក UEFA Champions League ១៣សម័យកាលច្រើនជាងគេនោះ នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Liverpool សម្រាប់ជើងទី១ នៅសប្តាហ៍ក្រោយថ្ងៃទី០៦ ខែមេសា មុនពេលត្រឡប់ទៅទឹកដីអង់គ្លេសនៅថ្ងៃទី១៤ ខែឆ្នាំដដែលពីក្នុងវគ្គ ៨ក្រុមចុងក្រោយ។ ក្រុមទាំងពីរបានជួបគ្នាចុងក្រោយកាលឆ្នាំ២០១៨ នៅពេល Real Madrid បានយកឈ្នះ ៣-១ ក្នុងវគ្គផ្តាច់ព្រ័ត្រពាននេះ។

    ដូចគ្នានេះដែរ ខ្សែការពារវ័យ ៣៥ឆ្នាំ Ramos បានសង្ឃឹមថា ក្រុមរបស់គេនឹងឆ្លងផុតដំណាក់កាលដ៏លំបាក និងអាចចូលលេងវិញ ពេល Real ឆ្លងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ