• អត្តពលិកក្រៅប្រទេសនានា អាចនឹងចូលរួមក្នុងព្រឹត្តិការណ៍សាកល្បង Olympic 2020

    (តូក្យូ)៖ អត្តពលិកអន្តរជាតិជាច្រើន អាចត្រូវបានអញ្ជើញឲ្យចូលរួមក្នុងព្រឹត្តិការណ៍សាកល្បង មុនពេលព្រឹត្តិការណ៍កីឡាចម្រុះ Tokyo Olympic Games 2020 ធ្វើឡើងនៅរដូវក្តៅនេះ។ នេះបើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។

    ព្រឹត្តិការណ៍សាកល្បងនេះ នឹងធ្វើឡើងដើម្បីហាត់សមពីរបៀបនៃការការពារការរីករាលដាលនៃមេរោគ COVID-19 ស្របពេលគណៈកម្មការរៀបចំព្រឹត្តិការណ៍អន្តរជាតិនេះ ចំពេលដែលមានការរីករាលដាលជំងឺជាសាកលនេះ។

    លោកស្រី Yasuo Mori ប្រធាន Tokyo 2020 បានថ្លែងថា «នៅពេលនេះ យើងកំពុងកំណត់ថាតើអត្តពលិកប៉ុន្មាននាក់ ដែលអាចចូលរួមក្នុងព្រឹត្តិការណ៍សាកល្បងនេះបាន។ យើងនឹងសម្របសម្រួលជាមួយរដ្ឋាភិបាល ហើយនឹងបញ្ជាក់ពីចំនួនពិតបា្រកដ»។

    Tokyo 2020 គ្រោងនឹងសាកល្បងការប្រកួតចំនួន១៨ មុនពេលព្រឹត្តិការណ៍ផ្លូវការចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដា។ ព្រឹត្តិការណ៍សាកល្បង សម្រាប់កីឡាជិះបន្ទះក្តារអិល និងបាញ់កាំភ្លើងត្រូវបានលើកពេលពីខែមេសា ទៅធ្វើនៅខែឧសភាវិញ ដោយសារផលប៉ះពាល់ពីការរីករាលដាលនៃមេរោគ លើការកំណត់ពេលវេលា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ