• Hamilton ឈ្នះការប្រកួត Bahrain Grand Prix 2021 ក្នុងវិបត្តិជំងឺ COVID-19 រាតត្បាត

    (បារ៉ែន)៖ Lewis Hamilton បានឈ្នះជើងឯកកម្រិត Grand Prix ៣ឆ្នាំជាប់ៗគ្នានៅក្នុងដំណាលកាលនៃការរាតត្បាត ជំងឺ COVID-19 នៅពេលបន្ថែមជ័យជម្នះនៅទឹកដីនៃប្រទេសបារ៉ែន នៅដើមឆ្នាំ២០២១ នេះ។

    នេះជាការប្រកួតបើកឆាកប្រណាំងរថយន្ត Fomula One មុនគេផងដែរ ក្រោយផ្ទុះជំងឺ Covid-19 ទូទាំងសកលលោក នៅអំឡុងខែមីនា ឆ្នាំ២០២០ ដែលធ្វើឲ្យការប្រកួតធំៗផ្សេងទៀតនៅប្រទេសប៊ែលហ្សិក និងអេស្ប៉ាញត្រូវបានលុបចោលផងដែរ។

    កីឡាករសញ្ជាតិអង់គ្លេស វ័យ ៣៦ឆ្នាំ Hamilton បានបន្តគ្រប់គ្រងពាន Grand Prix ៣សម័យកាលជាប់ៗគ្នានៅឆ្នាំ២០១៩ ឆ្នាំ២០២០ និងឆ្នាំ២០២១ នេះ និងជាការឈ្នះលើកទី៥ នៅប្រទេសស្ថិតនៅទ្វីបអាស៊ីមួយនេះផងដែរ ដែលបើកបរឲ្យក្រុមប្រណាំងរថយន្ត Mercedes នៅពេលបន្ថែមល្បឿនយកឈ្នះគូប្រជែង Max Verstappen ដែលជាប់ចំណាត់ថ្នាក់លេខ២ មកពីក្រុមប្រណាំង Red Bull និងមិត្តរួមក្រុម Valttari Bottas បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣។

    គួរបញ្ជាក់ផងថា ព្រឹត្តិការណ៍ F1 ប្រចាំឆ្នាំ២០២១ នេះ គឺមានរហូតដល់ទៅ ២៣ប្រកួត ដែលជាឆ្នាំដ៏មមាញឹកមួយជាងសព្វមួយដង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ