• អភិបាលខេត្តត្បូងឃ្មុំ សម្រេចបិទផ្សារពោធិ៍ស្រុក នៅស្រុកពញាក្រែកបណ្ដោះអាសន្ន ក្រោយអ្នកកើតជំងឺកូវីដបានទៅទីនោះ

    (ត្បូងឃ្មុំ)៖ អភិបាលខេត្តត្បូងឃ្មុំលោក ជាម ច័ន្ទសោភ័ណ្ឌ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបិទការចេញ-ចូល ជាបណ្ដោះអាសន្ន នៅទីតាំងក្នុង និងក្រៅបរិវេណជុំវិញផ្សារពោធិស្រុក ស្ថិតក្នុងភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

    សម្រេចបិទការចេញ-ចូល ជាបណ្ដោះអាសន្ន នៅទីតាំងក្នុង និងក្រៅបរិវេណជុំវិញផ្សារពោធិស្រុកនេះ ធ្វើឡើងបន្ទាប់ពីមានអ្នកកើតជំងឺកូវីដ១៩ម្នាក់ ទៅកាន់ទីនោះ និងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

    គួរជម្រាបថា ទីតាំងជាច្រើនផ្សេងទៀត នៅក្នុងខេត្តត្បូងឃ្មុំ ត្រូវបានបិទជាបន្ដបន្ទាប់ ក្រោយរកឃើញថា មានការជាប់ពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ១៩។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ