• បណ្ដាំចុងក្រោយរបស់លោក វណ្ណ ម៉ូលីវណ្ណ ទាក់ទងនឹងក្រុងភ្នំពេញ

    លោក វណ្ណ-មូលីវណ្ណ ​កើតនៅថ្ងៃ២៣ វិច្ឆិកា ១៩២៦​ គឺជា​ស្ថាបត្យករ​ជើង​ចាស់​ដ៏​ល្បីល្បាញ​របស់​ប្រទេស​កម្ពុជា។

    លោក​បាន​រួម​ចំណែក​ជា​ច្រើន​ក្នុង​ស្ថាបត្យកម្ម​ដែល​គេ​ហៅ​ថា ស្ថាបត្យកម្ម​ខ្មែរ​ទំនើប នៅ​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម (១៩៥៥–១៩៧០) នៅ​ពេល​ដែល​វប្បធម៌​ខ្មែរ​មាន​​ការ​រីកចម្រើន​​ក្រោម​ព្រះ​រាជ​កិច្ច​ដឹកនាំ​​របស់​អតីត​ព្រះមហាក្សត្រ ព្រះបាទ​នរោត្តម-សីហនុ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    នៅ​ទសវត្សរ៍​៦០ និង ៧០ ​បិតា​ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ បាន​គូរ​ប្លង់​ស្ថាបនា​​អាគារ​ល្បី​ៗ​ជាច្រើន​នៅ​កម្ពុជា ជា​ពិសេស​នៅ​ទីក្រុង​ភ្នំពេញ។ នៅ​ទី​នោះ ស្នាដៃ​របស់​លោក ឈរ​យ៉ាង​សង្ហា​ប្រដំប្រសងគ្នា​​​ជាមួយ​នឹង​សំណង់​អាគារ​បុរាណៗ វត្តអារាម និង​សំណល់​ពី​សម័យ​អាណានិគម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    កំឡុង​សម័យ​នោះ ដែល​គេ​ស្គាល់​ថា​ជា​យុគ​មាស ស្នាដៃ​សំខាន់ៗ​របស់​លោក​មាន សាល​សន្និសីទ​ចតុមុខ អគារ​គណៈរដ្ឋមន្ត្រី និង​វិមានរដ្ឋ។ លោក​ក៏​បាន​គូរ​ប្លង់​វត្ត​អារាម និង​ស្ថានទូត​ខ្មែរ​នៅ​បរទេស​ជា​ច្រើន​ទៀត​។ បើតាមលោក Tous Saphoeun បានឲ្យដឹងថាជា​លើក​ចុង​ក្រោយ លោក​តា​បាន​ផ្ដាំ​ពាក់ព័ន្ធ​នឹង​អនាគត​រាជធានី​ភ្នំពេញ​ថា​៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ១. ទីក្រុង​ភ្នំពេញ ត្រូវ​តែ​រីក​ទៅ​ទិស​ខាង​ត្បូង ព្រោះ​ជា​ដី​តំបន់​ខ្ពស់ អត់​លិច​ទឹក ងាយស្រួល​រៀប​បណ្ដាញ​ទឹក​ស្អុយ រំដោះ​ទឹក​ជំនន់ ជា​ទី​ទួល​ខ្ពស់​ចាក់​លប់​តិច ដី​ក៏​មាន​ជីវជាតិ​សម្រាប់​កសិកម្ម​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ២. ប្រយ័ត្ន​តំបន់​ខាងជើង ព្រោះ​ជា​តំបន់​វាល​ទំនាប ងាយ​ប្រឈម​ទឹក​ជំនន់ ជា​តំបន់​រង្វង់​ស្នែងក្របី ដី​ទាប មាន​ជំនន់​ធំ​កើត​ឡើង​ជា​រៀងរាល់​២៥​ឆ្នាំ​ម្ដង កើត​ចេញ​ពី​ជួរ​ភ្នំក្រវាញ និង​ភ្នំ​ដងរែក​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ៣. ទិស​ខាង​កើត គួរ​រក្សា​ទុក​ជា​តំបន់​បៃតង ទុក​ផ្គត់ផ្គង់​បន្លែ​បៃតង មិន​ត្រូវ​អនុញ្ញាត​អោយ​មាន​ការ​រីក​ក្រុង​ទៅ​ទិស​នោះ​ទេ ព្រោះ​ខ្សែ​ទឹក​ខាង​លើ ទន្លេ​មេគង្គ ជា​ប្រភព​ទឹក​ស្អាត​សម្រាប់​ផ្គត់ផ្គង់​អោយ​អ្នក​ក្រុង​ទាំង​មូល ម្យ៉ាង​វិញ​ទៀត គ្មាន​ប្រភព​ទទួល​ទឹក​ស្អុយ លំបាក​រៀប​បណ្ដាញ​លូ​ទឹក​ស្អុយ​បញ្ចេញ​ចោល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ៤. ទិស​ខាង​លិច ត្រូវ​រៀបចំ​ជា​តំបន់​ឧស្សាហកម្ម សិប្បកម្ម ព្រោះ​ងាយ​ស្រួល​ដឹក​ជញ្ជូន ភ្ជាប់​ទៅ​កាន់ តំបន់​កំពង់ផែ​ដឹកជញ្ជូន​ ។ល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ក្រុង​ស្អាត​ទៅ​បាន ឬ​ទីក្រុង​អេកូឡូស៊ី វា​អាស្រ័យ​ទៅ​លើ​ការ​ប៉ិនប្រសព្វ​រៀប​អោយ​មាន តុល្យភាព​នៃ​ការ​រក្សា​អោយ​មាន​តំបន់​ខៀវ (ទឹក) និង​បៃតង (សួន) ប្រភព​បឹង​មិនមែន​ដើម្បី​លុប​ទេ ត្រូវ​ស្គាល់​សាវតារ​តំបន់ គោរព​អតីត​កាល អោយ​តម្លៃ​អតីតកាល បាន​ធ្វើ​អោយ​ក្រុង​រៀប​ថ្មី​មាន​អនាគត​ល្អ។

    អ្នក​ដឹកនាំ​ក្រុង​ល្អ គឺជា​មនុស្ស​មិនមែន​ជា​អ្នក​នយោបាយ​ទេ គឺជា​មនុស្ស​បច្ចេកទេស​ យល់​លើ​ការងារ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​សេដ្ឋកិច្ច​ច្បាស់​លាស់​ ជា​មនុស្ស​មាន​ផែនការ​ និង​យល់​ស្ថានការណ៍​ល្អ​ឥតខ្ចោះ​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ