• យល់ដឹង៖ កំហុស​ឆ្គង​មួយ​ចំនួន ដែលមនុស្ស​តែង​យល់​ច្រឡំ​ពី​ការ​ចាក់​វ៉ាក់សាំង

    គ្រប់គ្នា​ប្រហែល​ជា​នៅ​យល់​ច្រឡំ​ចំពោះ​វ៉ាក់សាំង​កូវីដ​សព្វថ្ងៃ​នេះ​ ហើយ​បង្ក​ជា​ចម្ងល់​ឬ​សំណួរ​មិន​អស់​ចិត្ត​និង​មិន​ហ៊ាន​ទៅ​ចាក់ ​ប្រសិន​បើ​គ្មាន​ភាព​ច្បាស់លាស់។

    ខាងក្រោម​នេះ​ជា​ព័ត៌មាន​លម្អិតនិង​ចម្ងល់ពី​វ៉ាក់សាំង​ ​ដែល​គ្នា​យើង​គួរ​ស្វែងយល់​បន្ថែម​​៖

    ១​.ចាក់វ៉ាក់សាំង​កូវីដ១៩ ដូច​យក​ជំងឺចូល​មក​៖
    លោកស្រី Prathit Kulkarni, M.D ជំនួយ​ការ​សាស្ត្រាចារ្យ​ផ្នែក​ជំងឺ​ឆ្លង​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ Baylor នៅ H​ouston រដ្ឋ​តិចសាស់​ពន្យល់​ថា“ ” វា​មិន​អាច​ទៅ​រួច​ ដែល​ថា​ជំងឺ​កូវីដ​ឆ្លង​ពី​វ៉ាក់សាំង ” អាការ​នៃ​ការ​ចាក់​វ៉ាក់សាំង​អាច​​គ្រុន​ក្ដៅ ​ឈឺ​និង​អស់កម្លាំង​គឺ​ជា​រឿង​ធម្មតា​នៅ​ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ដំបូង​ ​រោគសញ្ញា​ទាំងអស់​នេះ​គឺ​ជា​សញ្ញា​បង្ហាញ​ថា​ប្រព័ន្ធ​ភាព​ស៊ាំ​កំពុង​ធ្វើការ។ ការ​ក្អក​​ពិបាក​ដក​ដង្ហើម​និង​​បាត់បង់​ក្លិន​ឬ​រសជាតិ​មិនមែន​ជា​ប្រតិកម្ម​វ៉ាក់សាំង​ទូទៅ​ទេ ​តែ​វា​អាច​បង្ហាញ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​ឬ​ការ​ឆ្លង​ផ្សេង​ទៀត។

    ២.វ៉ាក់សាំង​ធ្វើ​ឲ្យ​គ្មាន​កូន៖
    វេជ្ជបណ្ឌិត Kesh និយាយ​ថា ​​ភស្តុតាង​គឺស្មើសូន្យ​ដែល​ថា​វ៉ាក់សាំង​បណ្ដាល​ឲ្យ​​គ្មាន​កូន។ ផ្ទុយទៅវិញ​វា​មាន​សារៈសំខាន់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ឬ​មាន​ផែនការ​មាន​ផ្ទៃពោះ​​​ ដើម្បី​ជួយ​ឲ្យ​សុខភាព​និង​សុវត្ថិភាព​ទាំង​ម្ដាយ​និង​កូន។

    ៣.វ៉ាក់សាំង​មិន​មាន​សុវត្ថិភាព​និង​មិន​បាន​ធ្វើ​តេស្ត​ល្អិតល្អន់៖
    លោកស្រី Kulkarni មានប្រសាសន៍ថា ​ទោះបី​វ៉ាក់សាំង​កូវីដ​ត្រូវ​បាន​អនុម័ត​បង្កើត​និង​សាកល្បង​លឿន ​​តែ​​ការ​ធ្វើ​តេស្ត​​បាន​ប្រើ​បច្ចេកវិទ្យា mRNA និង​បាន​សិក្សា​អស់​រយៈ​ពេល​ជាង​មួយ​ទសវត្សរ៍​។ ទិន្នន័យ​ទាំងអស់​ដែល​យើង​ទទួល​បាន​ គឺ​ឆ្លង​កាត់​ការ​សាកល្បង​ព្យាបាល​ធំៗ​ដែល​មាន​ការ​ចូលរួម​ពី​អ្នក​ជំងឺ​រាប់​ពាន់​នាក់​ មុន​ពេល​មានការ​អនុញ្ញាត​ពី​រដ្ឋបាល​ចំណី​អាហារ​និង​ឱសថ។

    ៤.មនុស្ស​ដែល​​ទទួល​បាន​វ៉ាក់សាំង​មិន​បាច់​​​​ពាក់​ម៉ាស​និង​រក្សា​គំលាត​ឡើយ៖
    ទោះបី​ជា​ទទួល​បាន​វ៉ាក់សាំង ​តែ​មនុស្ស​នៅតែ​អាច​ផ្ទុក​និង​ចម្លង​វីរុស​បាន​ដដែល។ ដូច្នេះ​បន្ទាប់ពី​អ្នក​បាន​ទទួល​វ៉ាក់សាំង​រួច​ហើយ ​​យើង​នៅ​តែ​ត្រូវ​បន្ត​ពាក់​ម៉ាស់​​​និង​រក្សា​ចម្ងាយ​ពី​គ្នា​ជា​ការ​ល្អ។

    ៥.អ្នក​ឆ្លង​កូវីដ​រួច​ហើយ​មិន​បាច់​ចាក់​វ៉ាក់សាំង​ទេ៖
    បើ​នរណា​ម្នាក់​ទទួល​ការ​ព្យាបាល​ដោយ​ផ្អែក​ទៅ​លើ​អង្គ​បដិ​ប្រាណ​ប្រភេទ​ប្លាស្មា​ឬ​ monoclonal ពួកគេ​ត្រូវ​រង់ចាំ ៩០ ថ្ងៃ ​ទើប​អាច​ទទួល​បាន​​វ៉ាក់សាំង ។ បន្ទាប់ពី​រយៈពេល ៩០ ថ្ងៃដែល​​អ្នកជំងឺ​​ជា​សះស្បើយ​ពី​កូវីដ ​នឹងត្រូវ​ចាក់​វ៉ាក់សាំង​ដើម្បី​ការពារ​​ពី​ការ​លាប់​ជំងឺ​ឡើង​វិញ។

    ៦.ចាក់​វ៉ាក់សាំង​តែ​មួយ​ដង​នឹង​ការពារ​កូវីដ​បាន​មួយ​ជីវិត៖
    រដ្ឋបាល​ចំណី​អាហារ​និង​ឱសថ​បាន​និយាយ​ថា​ យើង​ត្រូវ​ការ​ពេល​វេលា​យូរ​ជាង​នេះ​ដើម្បី​ឈាន​ទៅ​រក​ភាព​ស៊ាំ​របស់​ខ្លួន​ ដែល​វីរុស​ត្រូវ​ផ្លាស់ប្ដូរ​ឬ​ប្រហែល​ត្រូវ​ចាក់​វ៉ាក់សាំង​ម្ដង​ហើយ​ម្ដង​ទៀត​​ស្រដៀង​នឹង​ការ​ចាក់​ថ្នាំ​បង្ការ​រោគ​ប្រចាំ​ឆ្នាំ។ ប៉ុន្តែ​ដរាប​ណា​អ្នក​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ ឱកាស​នៃ​ការ​ឆ្លង​មេរោគគឺ​ទាប (តិច​ជាង ៥% ជាមួយ​វ៉ាក់សាំង mRNA) ។

    ៧.គួរ​តែ​រង់ចាំ​​​​វ៉ាក់សាំង​ណា​​ដែល​ល្អ​ជាង​គេ​ទើប​ចាក់៖
    មិន​ថា​វា​ជា Pfizer, Moderna និង Johnson & Johnson​​ ឬ​វ៉ាក់សាំង​ដែល​ត្រូវ​បាន​អនុម័ត​ថ្មី​ឡើយ។ វ៉ាក់សាំង​ទាំងអស់​នេះ​ត្រូវ​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​ជា​បន្ទាន់​ដោយ​រដ្ឋបាល​ចំណី​អាហារ​និង​ឱសថ​ ពីព្រោះ​វ៉ាក់សាំង​នីមួយៗ​សុទ្ធតែ​មាន​មុខងារ​ពិសេសរៀងៗ​ទាំងអស់៕

    ប្រែសម្រួល៖ សាង ស្រីល័ក្ខ(Kampucheathmey)

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ