• អបអរសាទរ! ឈុតតំណាងជាតិគ្រងដោយបេក្ខនារីកម្ពុជា លីវ ជីលី ឈរនៅលេខរៀងទី១ ក្នុង «Top10»

    (ថៃ)៖ នៅទីបំផុត ឈុតតំណាងជាតិរបស់កម្ពុជាឈ្មោះថា «ឈុតស្រីតន្ទ្រវីរៈទេវីនាគីមហានាថ» គ្រងដោយបរវកញ្ញាកម្ពុជា លីវ ជីលី ក្នុងកម្មវិធីលំដាប់អន្តរជាតិ «Miss Grand International» ឆ្នាំ២០២០ គឺទទួលបានពន្ទុបោះឆ្នោតខ្ពស់ ឈរនៅលេខរៀងទី១ វ៉ាដាច់គេក្នុងចំណោមបេក្ខនារីមកពី១០ប្រទេសផ្សេងៗទៀត ដែលជាប់ Top10។

    បើយោងតាមផេកផ្លូវការរបស់ «Miss Grand International» ឆ្នាំ២០២០ បានបង្ហាញពីលទ្ធផលបោះឆ្នោត សម្រាប់ឈុតតំណាងជាតិដែលល្អបំផុតទាំង១០ ក្នុងនោះឈុតតំណាងជាតិរបស់កម្ពុជា គឺឈរនៅលេខរៀងទី១តែម្តង។

    យ៉ាងណាមិញ គេមិនទាន់ដឹងនៅឡើងទេថា តើក្នុងឆ្នាំ២០២១នេះ បរវកញ្ញាមកពីប្រទេសណា ក្នុងចំណោមប្រទេសជាង៦០ មកពីជុំវិញពិភពលោក បានក្លាយជាម្ចាស់កមុដក្នុងកម្មវិធីបរវកញ្ញាលំដាប់អន្តរជាតិដ៏ល្បីមួយនេះ ខណៈគ្រប់គ្នាកំពុងទន្ទឹងរង់ចាំ ជាពិសេសអ្នកដែលតាមដានកម្មវិធីនេះពីដើមមក។ វគ្គផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែមីន ឆ្នាំ២០២១ស្អែកនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ