• ​ប្រេស៊ីល​ ប្ដេជ្ញា​ចាក់​វ៉ាក់សាំង​១​ថ្ងៃ​ ឲ្យ​បាន​១​លាន​នាក់​ ​ក្រោយ​អ្នក​ស្លាប់​កើន​ដល់​រាប់​សែន​ករណី​

    ចំនួន​អ្នក​ស្លាប់​នៅ​ប្រេស៊ីល​ដោយ​សារ​កូវីដ​.១៩ បាន​កើន​ឡើង​ដូច​ទឹក​បាក់​ទំនប់​ ក្រោយ​ប្រទេស​នៅ​អាមេរិក​ខាង​ត្បូង​មួយ​នេះ​កត់​ត្រា​ចំនួន​អ្នក​ស្លាប់​ជាង​​​ ៣​សែន​នាក់។​

    ឆ្លើយ​តប​ជាមួយ​ស្ថានភាព​ទប់​លែង​ជាប់​នេះ​ លោក​រដ្ឋមន្ត្រី​សុខាភិបាល​ថ្មី​របស់​ប្រេស៊ីល​បាន​ប្ដេជ្ញា​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​ ១​លាន​នាក់​ក្នុង​១​ថ្ងៃ​។ តាម​តួលេខ​ ប្រេស៊ីល​គឺ​ជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​កូវីដ​ច្រើន​ជាង​គេ​ទី​២​ នៅ​លើ​ពិភពលោក​បន្ទាប់​ពី​អាមេរិក។

    ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ ប្រទេស​ប្រេស៊ីល​ទើប​ទទួល​បាន​វ៉ាក់សាំង​កូវីដ​.១៩ ចំនួន​ ១០២២៤០០ ដូស​ តាម​យន្តការ​ COVAX របស់​អង្គការសុខភាពពិភពលោក (WHO)។ រដ្ឋ​កាន់​សាសនា​គ្រិស្ត​មួយ​នេះ​មាន​អ្នក​ឆ្លង​កូវីដ​ប្រមាណ​ ១២,២​លាន​នាក់​ និង​ជា​សះស្បើយ​ ១០,៨​លាន​នាក់​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ