• ឥណ្ឌា ទំនងជាពន្យារពេលផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ AstraZeneca ទៅឲ្យកម្មវិធី COVAX

    ប្រទេសឥណ្ឌា ទំនងជាពន្យារពេលផ្តល់វ៉ាក់សាំង AstraZeneca ទៅឲ្យកម្មវិធី COVAX ដែលគាំទ្រដោយ GAVI និងអង្គការសុខភាពពិភពលោក (WHO) សម្រាប់ខែមីនា និងមេសា នេះបើយោងតាមការឲ្យដឹងពីអង្គការ យូនីសេហ្វ (UNICEF) ដែលបានប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៥ ខែមីនា នេះ។

    តាមរយៈអ៉ីម៉ែល អង្គការ UNICEF បាននិយាយ​ថា៖ « យើងយល់ថាការផ្គត់ផ្គង់វ៉ាក់សាំងបង្កាជំងឺ Covid-19 ដល់ប្រទេសដែលមានប្រាក់ចំណូលទាប ដោយចូលរួមក្នុងកម្មវិធី COVAX ទំនងជាប្រឈមមុខនឹងការយឺតយ៉ាវ បន្ទាប់ពីការស្នើសុំអាជ្ញាប័ណ្ណនាំចេញសម្រាប់វ៉ាក់សាំង Covid-19 ដែលផលិតដោយវិទ្យាស្ថានឥណ្ឌា (SII) ជាច្រើនដូសមានភាពរអាក់រអួល ដែលវ៉ាក់សាំងទាំងនេះត្រូវបានគេរំពឹងថា នឹងត្រូវដឹកជញ្ជូននៅក្នុងខែមីនា និងមេសា នេះ »។

    ទន្ទឹមនឹងនេះដែរ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃពុធបានរាយការណ៍ថា ប្រទេសឥណ្ឌាបានដាក់ការកាន់កាប់ជាបណ្តោះអាសន្ននូវរាល់ការនាំចេញសំខាន់ៗរបស់ថ្នាំ AstraZeneca ដែលផលិតដោយ SII ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេបំផុតរបស់ពិភពលោកដើម្បីឆ្លើយតបនឹងតម្រូវការក្នុងស្រុក ខណៈការឆ្លងកើនឡើង។ ទោះបីជាយ៉ាងនេះក្ដី មជ្ឈមណ្ឌល COVAX ក៏កំពុងពិភាក្សាជាមួយរដ្ឋាភិបាលឥណ្ឌា ក្នុងគោលបំណងធានាដល់ការដឹកជញ្ជូនឱ្យបានលឿនបំផុត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ