• Premier League រដូវកាលថ្មី ឆ្នាំ២០២១-២២ នឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែសីហា

    (ក្រុងឡុងដ៍)៖ រដូវកាលបាល់ទាត់លីគអាជីព Premier League សម្រាប់រដូវកាលក្រោយ ឆ្នាំ២០២១-២០២២ នឹងចាប់ផ្តើមពីថ្ងៃទី១៤ ខែសីហា ហើយបញ្ចប់ទៅវិញនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយនឹងម្ចាស់ហ៊ុនធំៗរួចមម។

    តាមការប្រកាសពីលីគកំពូលរបស់អង់គ្លេសដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារព័ត៌មាន Channel News Asia នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នេះ គឺការប្រកួតជុំចុងក្រោយនៃយុទ្ធនាការដែលមានជារៀងរាល់ឆ្នាំនេះ នឹងធ្វើឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ខាងមុខដោយមាន ២០ក្រុមចូលរួមដូចធម្មតា។

    គួរបញ្ជាក់ថា រដូវកាលលីគបាល់ទាត់មួយទៀតរបស់ចក្រភពអង់គ្លេសគឺ English Football League (EFL) ឆ្នាំ២០២១-២០២២ នឹងចាប់ផ្តើមមុនគេ នៅថ្ងៃទី០៦ ខែសីហាខាងមុខ ដោយមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ទៀតផង នេះបើតាមាករបញ្ជាក់របស់ EFL កាលពីដើមខែនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ