• ត្រូវដឹងថា ទោះបីជាអ្នកបាន​ចាក់​វ៉ាក់សាំង​ ២ដង​ហើយក្តី អ្នកនៅតែអាច​​ឆ្លង​កូវីដ-១៩!

    អ្នក​ចាក់​វ៉ាក់សាំង​ក្នុង​ក្របខ័ណ្ឌ​យោធា​នៅ​តែ​ឆ្លង​ជំងឺ​កូវីដ-១៩ ទោះ​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​នេះ​បាន​ចំនួន ២ដូស​ក្ដី។ នេះ​បើ​តាម​សារ​សំឡេង​របស់​សម្ដេច​ឧបនាយករដ្ឋមន្ត្រី​ ទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិ។

    ក្នុង​សារ​ជា​សំឡេង​របស់​សម្ដេច ដែល​ចែកចាយ​ពេញ​បណ្ដាញ​តេឡេក្រាម​ សម្ដេច​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែង​ថា ក្នុង​ក្របខ័ណ្ឌ​ទាហាន​មាន​ ២ករណី​ថ្មី​ទៀត​ហើយ ដែល​ចាក់​វ៉ាក់សាំង​ហើយ​នៅ​តែ​ឆ្លង។ ករណី​ដំបូង​បង្អស់​នោះ​គឺ យោធិន​មួយ​រូប​ ដែល​រស់​នៅ​ក្នុង​ខេត្ត​ព្រៃវែង ដោយ​លោក​បាន​ចាក់​វ៉ាក់សាំង​លើក​ទី១ ហើយ​នៅ​តែ​ឆ្លង​។

    ជាមួយ​គ្នា​នេះ​ដែរ សម្ដេច​ឧបនាយករដ្ឋមន្ត្រី ក៏​ក្រើន​រំលឹក​ឲ្យ​ក្រុម​ការងារ​ទាំង​អស់​ថែរក្សា​ខ្លួន​ ក្នុង​ពេល​ប្រតិបត្តិការ​នៃ​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ ហើយ​អ្នក​ចាក់​ហើយ​ ក៏​នៅ​តែ​ថែ​រក្សា​ខ្លួន​ផង​ដែរ។

    គិត​ត្រឹម​ថ្ងៃ​ទី១៦ ខែ​មីនា ក្រោម​ក្របខ័ណ្ឌ​យោធា មាន​អ្នក​ចាក់​វ៉ាក់សាំង​លើក​ទី១ សរុប ១០ម៉ឺន​នាក់ ខណៈ​អ្នក​ចាក់​លើក​ទី២ មាន​ចំនួន​ជិត ៦ម៉ឹន​នាក់​ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​ការពារជាតិ៕

    សូម​ជម្រាប​ផង​ដែរ​ថា ​ក្រសួង​ការពារ​ជាតិ​ទទួល​បាន​វ៉ាក់សាំង​ចិន​ម៉ាក​ ស៊ីណូហ្វាម សរុប ៣០ម៉ឺន​ដូស ចំណោម​វ៉ាក់សាំង ៦០ម៉ឺន​ដូស​ ដែល​បាន​ទទួល​យ៉ាង​ឱឡារិក​កាល​ពី​ថ្ងៃ​ទី៧ ខែ​កុម្ភៈ ឆ្នាំ២០២១​កន្លង​ទៅ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ