• ដូណាល់ ត្រាំ ព្រមជំរុញឲ្យក្រុមអ្នកគាំទ្រលោក ទៅទទួលការចាក់វ៉ាក់សាំង

    (វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជំរុញ និងលើកទឹកចិត្តក្រុមអ្នកគាំទ្រគណបក្សសាធារណរដ្ឋមួយក្រុម ដែលតែមានទស្សនប្រឆាំង ការចាក់វ៉ាក់សាំងបង្ការ COVID-19 តាំងតែពីដើមរៀងមកនោះ ឲ្យទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុសនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១។

    លោក ដូណាល់ ត្រាំ បានថ្លែងនៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន Fox News យ៉ាងដូច្នេះថា «ខ្ញុំសូមណែនាំចំពោះបញ្ហានេះ… និយាយដោយត្រង់ទៅ ខ្ញុំសូមណែនាំការចាក់វ៉ាក់សាំង ទៅដល់មនុស្សជាច្រើន ដែលកន្លងមកមិនចង់ទទួលការចាក់ និងមនុស្សជាច្រើនដែលបានបោះឆ្នោតឲ្យខ្ញុំ។ វាគឺជាវ៉ាក់សាំងដ៏អស្ចារ្យ, វាជាវ៉ាក់សាំងដ៏មានប្រសិទ្ធភាព និងជាអ្វីមួយដែលពិតជាដំណើរការមែន»។

    គួរបញ្ជាក់ថា ការថ្លែងបញ្ចុះបញ្ចូលទៅកាន់ក្រុមអ្នកគាំទ្រ ដោយលោក ដូណាល់ ត្រាំ ខាងលើនេះ គឺជាលើកដំបូងបំផុតហើយ គិតចាប់តាំំងពីលោក ចាកចេញពីសេតវិមានកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ និងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីអ្នកជំនាញកំពូលផ្នែកសុខភាពរបស់អាមេរិក គឺលោក អាន់ថូនី ហ្វាវស៊ី (Anthony Fauci) បានអំពាវនាវឲ្យលោក ដូណាល់ ត្រាំ បញ្ចុះបញ្ចូលក្រុមអ្នកគាំទ្រ ឲ្យមកទទួលការចាកវ៉ាក់សាំង ដើម្បីការពារសុវត្ថិភាពរបស់ពួកគេ និងក្រុមគ្រួសារពីវីរុស COVID-19 ដ៏កាចសាហាវ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ