• អាជ្ញាធរបង្គាប់ឱ្យអ្នកចាក់ដីលុបសមុទ្រខុសច្បាប់នៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ត្រូវកាយដីចេញវិញជាបន្ទាន់

    (ព្រះសីហនុ)៖ រដ្ឋបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ មានសកម្មភាពលួចចាក់ដីលុបសមុទ្រនៅតាមបណ្ដោយឆ្នេរស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ទាំងគ្មានច្បាប់អនុញ្ញាតនោះឡើយ ដូច្នេះរដ្ឋបាលស្រុកបានបង្គាប់ឱ្យអ្នកប្រព្រឹត្តទង្វើខុសច្បាប់នេះ ត្រូវកាយដីចេញពីកន្លែងលុបនោះឱ្យអស់ និងត្រូវចូលខ្លួនមកដោះស្រាយជាមួយអាជ្ញាធរតាមសម្រួល។

    តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុកស្ទឹងហាវ ដែលបណ្ដាញសារព័ត៌មាន ទទួលបាននាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ប្រសិនបើបុគ្គលអ្នកប្រព្រឹត្តសកម្មភាពលុបសមុទ្រនេះ មិនព្រមអនុវត្តតាមការបង្គាប់ខាងលើទេ បុគ្គលនោះនឹងរងនូវវិធានការច្បាប់តឹងរឹងពីអាជ្ញាធរមានសមត្ថកិច្ចជាក់ជាមិនខាន។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ