• អ្នកស្រុកនៅខេត្តកំពង់ធំ សូមប្រុងប្រយ័ត្ន ព្រោះព្រឹកនេះ រកឃើញស្ត្រីម្នាក់ មានផ្ទុកកូវីដ!

    ក្នុងចំណោមអ្នកជំងឺទាំង ២៤ នាក់ ដែលរកឃើញឆ្លងកូវីដ ១៩ ក្នុងសហគមន៍ដែលក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី ៨ មីនា ២០២១ នេះ មានស្ត្រីជនជាតិខ្មែរម្នាក់អាយុ ៣៧ ឆ្នាំ មានអាសយដ្ឋាននៅភូមិគីរីអណ្ដែត ឃុំទ្រាល ស្រុកតាំងគោក ខេត្តកំពង់ធំ ។ ដោយបច្ចុប្បន្នអ្នកជំងឺរូបនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ។

    សូមបញ្ជាក់ថា កាលពីថ្ងៃទី ៧ មីនា ២០២១ ក្រសួងសុខាភិបាល បានប្រកាសមានករណី ស្ត្រីជនជាតិខ្មែរម្នាក់អាយុ ១៦ ឆ្នាំ មានអាសយដ្ឋាននៅឃុំទ្រាល ស្រុកតាំងគោក ខេត្តកំពង់ធំ បានផ្ទុកជំងឺកូវីដ ១៩ ។ ដោយបច្ចុប្បន្នអ្នកជំងឺរូបនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ដូចគ្នាផងដែរ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ