• សម្ដេច ហ៊ុន សែន៖ «តើអាចមានទោសផ្សេងទៀតដែលត្រូវជាប់គុកទេ?» រឿង​​សន្តិសុខ​ លួចរំដោះស្ត្រីចិន ចេញពីសណ្ឋាគារសុខា

    ព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ ១៩ ចូលក្នុងសហគមន៍ប្រទេសកម្ពុជា ជាលើកទី ៣ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានប្រកាសជាព្រឹត្តិការណ៍ «សហគមន ២០ កុម្ភៈ» ។ ការប្រកាសនៅថ្ងៃដំបូងសម្ដេចនាយករដ្ឋមន្ត្រីក៏បានទម្លាយឱ្យដឹងពីសន្តិសុខសណ្ខាគារសុខាមួយរូប ដែលបានផ្សំគំនិតជាមួយនឹងស្ត្រីជនជាតិ ២ នាក់ ឱ្យចេញទៅក្រៅ ហើយពេលត្រឡប់មកវិញស្រាប់តែរកឃើញមានវិជ្ជមានកូវីដ ១៩ តែម្ដង ។

    រហូតមកដល់ពេលនេះ ករណីនេះនៅមិនទាន់បានបញ្ជាក់នៅឡើយទេថា បានទទួលការពិន័យជាអន្តរការណ៍បែបណានោះ ទើបតែនៅថ្ងៃទី ៥ មីនា ២០២១ នេះ តាមរយៈសារសំឡេងសម្ដេចតេជោ ហ៊ុន សែន បានថ្លែងជុំវិញករណីទទួលការពិន័យ និងការពិចារណ៍ដល់ការបង្កើតច្បាប់ ដែលអាច​ឱ្យពួកគេជាប់ពន្ធនាគារបាន ។

    សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះថា៖ «ការបំពានការធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខា ដោយស្ត្រីជនជាតិចិន ២ នាក់ ស៊ុមកាលំជាមួយនឹងសន្តិសុខសណ្ឋាគារ តើត្រូវដាក់ទោសគេយ៉ាងម៉េច? យើងអត់ទាន់មានច្បាប់ ដូច្នេះយើងត្រូវធ្វើច្បាប់ អ្នកបំពាន អ្នកផ្សំគំនិត ទទួលការផាកពិន័យប៉ុណ្ណា ? ហើយក្រៅតែពីការទទួលផាកពិន័យ តើអាចមានទោសផ្សេងទៀតដែលត្រូវជាប់គុកទេ ? អនុក្រឹត្យមិនអាចកំណត់ឱ្យគេជាប់គុកបានទេ ពិន័យអន្តរការណ៍បានតែមិនអាចឱ្យគេជាប់គុកបានទេ។ ឯច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្នក៏មិនអាចអនុវត្តបានក្នុងស្ថានភាពបច្ចុប្បន្នដែរ ចឹងម្ខាងយើងប្រើវិធានការអប់រំ ម្ខាងយើងប្រើវិធានការរដ្ឋបាល និងម្ខាងទៀតយើងក៏ត្រូវប្រើច្បាប់ដើម្បីនឹងធ្វើការគ្រប់គ្រងទៅលើជំងឺផងដែរ» ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ