• ខែដំបូងឆ្នាំនេះ ចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញ ធ្លាក់ចុះ១២%

    (ភ្នំពេញ)៖ របាយការណ៍ផ្លូវការរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ចំណូលប្រចាំខែមករា ឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញរកចំណូលបាន ២,៤៧០,២៣០ដុល្លារ មានការថយចុះ១២ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២០។

    ប្រភពចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញ ប្រចាំខែមករា ឆ្នាំ២០២១នេះ រួមមាន៖

    * ចំណូលបានប្រតិបត្តិការផែ មានចំនួន ១,៩៧២,៤៩៤ដុល្លារ ថយចុះ១១ភាគរយ។
    * ចំណូលបានពីអាជ្ញាធរផែ មានចំនួន ២៧០,២០៨ដុល្លារ ថយចុះ៣៦ភាគរយ។
    * ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ៣៥,២៥០ដុល្លារ កើន ២១៤ភាគរយ។
    * ចំណូលផ្សេងៗ មានចំនួន ១៩២,២៧៨ កើន ១៧ភាគរយ។

    សូមបញ្ជាក់ផងដែរថា ចំណូលប្រចាំខែមករា ឆ្នាំ២០២០កន្លងទៅ មានចំនួន ២,៨០៥,៨៣៧ ដុល្លារអាមេរិក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ