• ពិព័រណ៍​​សៀវភៅ Big Bad Wolf Books ពន្យារពេលការលក់រហូតដល់ថ្ងៃ ០៧ ខែមិនា ឆ្នាំ២០២១

    ពិព័រណ៍​​លក់សៀវភៅដ៏ធំបំផុតក្នុងពិភពលោក Big Bad Wolf Books បានបន្ថែមថ្ងៃលក់របស់ខ្លួនចំនួន ៤ថ្ងៃបន្ថែម ដោយបន្តរហូតដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីធ្វើការអបអរទិវាអំណានជាតិនៅកម្ពុជា។

    មិត្តអ្នកអាន ដែលនិយមគាំទ្រ Big Bad Wolf Books អាចប្រម៉ាញ់សៀវភៅដែលខ្លួនពេញចិត្តពីផ្ទះឬពីគ្រប់ទីកន្លែងដែលពួកគេស្ថិតនៅប្រកបដោយភាពងាយស្រួលនិងសុវត្ថិភាព ក្រោមការបញ្ចុះតម្លៃចាប់ពី ៥០% ទៅ៩០% នៃតម្លៃដើម។

    ជាមួយនឹងការនាំយកសៀវភៅប្រមាណ ២០លានក្បាល គ្របដណ្តប់ប្រមាណ៤ម៉ឺនចំណងជើង អតិថិជនអាចធ្វើការជាវសៀវភៅដែលខ្លួនពេញចិត្តបានយ៉ាងងាយស្រួល។

    អតិថិជនអាចស្វែងរកចំណងសៀវភៅដែលថ្មីនិងពេញនិយមក្រោមពាក្យ «លក់ដាច់បំផុត» ហើយចូលទៅកាន់ប្រភេទសៀវភៅដែលពួកគេចូលចិត្តនៅលើគេហទំព័រដើម។ ពួកគេក៏នឹងទទួលបានការផ្តល់ជូន ១៥%បន្ថែមទៀត ដោយគ្រាន់តែចុះឈ្មោះជាសមាជិក។ ក្រោយពីចុះឈ្មោះរួច ពួកគេនឹងអាចស្វែងរកសៀវភៅដែលពួកគេពេញចិត្តនៅក្នុងប៊ូតុងស្វែងរក ដោយបំពេញឈ្មោះអ្នកនិពន្ធ ចំណងជើងសៀវភៅ ឬលេខកូដសៀវភៅ ហើយជ្រើសរើសវាដាក់ក្នុងរទេះ រួចបង់លុយ។ ចំណុចពិសេសនោះគឺ ប្រសិនបើពួកគេចំណាយអស់យ៉ាងតិច៦០ដុល្លារ នោះពួកគេនឹងទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃ។ បន្ថែមពីនេះទៀតសម្រាប់ការជាវដែលមានតម្លៃតិចជាង៦០ដុល្លារ អតិថិជនក៏នឹងទទួលបានការដឹកជញ្ជូនក្រោមតម្លៃដ៏សមរម្យមួយ។

    សែលកាតគឺជាដៃគូទូរគមនាគមន៍ផ្លូវការរបស់ពិព័រណ៍និងលក់សៀវភៅលើប្រព័ន្ធអនឡាញដ៏ធំបំផុតក្នុងពិភពលោក Big Bad Wolf ឆ្នាំ២០២១ នៅកម្ពុជា។

    បណ្តាញសង្គម Big Bad Wolf ៖

    Facebook: facebook.com/bbwbookskh

    Instagram: instagram.com/bbwbookskh

    Official Hashtag: #BBWPhnomPenh2021

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ