• ប៉ុន្មានថ្ងៃនេះ​ ទីក្រុងព្រះសីហនុ ក្លាយជាទីក្រុងស្ងាត់ជ្រងំមិនធ្លាប់ប្រទះឃើញ

    រូបភាពច្រើនសន្លឹកពីខេត្តព្រះសីហនុ បានបង្ហាញពីភាពស្ងប់ស្ងាត់ ក្រោយរកឃើញអ្នកឆ្លងក្នុងសហគមន៍ ជាច្រើន នាក់បន្តបន្ទាប់ គិតចាប់ពីថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២១ ។ នៅតាមដងផ្លូវ ហាក់មានសភាពស្ងប់ស្ងាត់ខុសប្លែកពីសព្វមួយដង ឃើញតែម៉ូតូជិះមួយៗ រីឯសងខាងផ្លូវឯណោះវិញ ឃើញមានតែឡានចតមួយៗ ។ នេះបើយោងតាមរូបភាពដែលបង្ហោះដោយរដ្ឋបាលខេត្តព្រះសីហនុ ។

    នេះបង្ហាញឱ្យឃើញពីការអនុវត្តនូវវិធានការរបស់ប្រជាជនក្នុងខេត្តព្រះសីហនុ ទៅតាមការណែនាំរបស់ថ្នាក់ដឹកនាំ ជាពិសេសក្រសួងសុខាភិបាល ដែលសុំឱ្យប្រជាពលរដ្ឋកុំចេញពីផ្ទះ ប្រសិនបើគ្មានការចាំបាច់ ដើម្បីចូលរួមកាត់បន្ថយការរីករាលដាលក្នុងសហគមន៍កាន់តែខ្លាំង ៕

    គួរបញ្ជាក់ឲ្យដឹងដែរថា ចំនួនអ្នកឆ្លងកូវីដ១៩ ដែលជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ សរុបទាំងអស់មានចំនួន ៧១នាក់ នៅក្នុងខេត្តព្រះសីហនុ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ