• ទីបំផុត ខេត្តកំពត សម្រេចបិទចរាចរណ៍ចេញ-ចូល ជាមួយខេត្តព្រះសីហនុ ហើយ

    អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យពាក់ព័ន្ធវិធានការផ្សេងៗក្នុងការបិទចរាចរណ៍ជាបណ្តោះអាសន្នចេញចូលរវាងខេត្តកំពត និងខេត្តព្រះសីហនុ លើកលែងតែរថយន្តដឹកទំនិញ និងរថយន្តសង្រ្គោះបន្ទាន់ ដោយមានសមាសភាពចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ប្រធានមន្ទីរអង្គភាពជំនាញ និងមន្រ្តី សរុប ១៣នាក់ ។

    នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ជាវ តាយ មានប្រសាសន៌ថា អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋឲ្យផ្អាកការធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ បើមិនមានការងារចាំបាច់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ-១៩។ ប្រគល់ភារកិច្ច ជូនរដ្ឋបាលស្រុកទឹកឈូ ដាក់ប៉ុស្តិត្រួតពិនិត្យបណ្តោះអាសន្ន នៅព្រំប្រទល់ខេត្តកំពត និងខេត្តព្រះសីហនុ ធ្វើការវាស់កំដៅ និងកត់ត្រាសាវតាកន្លែងធ្វើការ ទីលំនៅរស់នៅរបស់ប្រជាពលរដ្ឋដែលឆ្លងកាត់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ