• អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១១៦លាន ២០ម៉ឺននាក់ ស្លាប់ជាង ២លាន ៥៨ម៉ឺននាក់ និងជាសះស្បើយជិត ៩២លាននាក់!

    បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១១៦,២០៨,០៩០នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៥៨០,៨០០នាក់ និងជាសះស្បើយឡើងវិញ ៩១,៨៧៨,៣២៤នាក់។

    យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

    សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២៩,៥២៦,០៨៦នាក់ ស្លាប់ចំនួន ៥៣៣,៦៣៦នាក់ និងជាសះស្បើយចំនួន ២០,០៩៣,៤៤២នាក់។

    ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ១១,១៧៣,៥៧២នាក់ ស្លាប់ចំនួន ១៥៧,៥៨៤នាក់ និងជាសះស្បើយ ១០,៨៣៨, ០២១នាក់។

    ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១០, ៧៩៦,៥០៦នាក់ ស្លាប់ ២៦១,១៨៨នាក់ និងជាសះស្បើយ ៩,៦៣៧,០២០នាក់។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ