• លោក ចូ បៃដិន៖ សហរដ្ឋអាមេរិកនឹងមានវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនប្រជាជនពេញវ័យទាំងអស់ នៅត្រឹមចុងខែឧសភា

    (ញូយ៉ក)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាសហរដ្ឋអាមេរិកនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ចាក់ជូនប្រជាជនពេញវ័យរបស់ខ្លួនទាំងអស់ នៅត្រឹមចុងខែឧសភាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១។

    លោក បៃដិន ធ្វើការកត់សម្គាល់ខាងលើ កំឡុងប្រកាសពីកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថអាមេរិក Merck ដែលនឹងជួយផលិតវ៉ាក់សាំង COVID-19 របស់ ក្រុមហ៊ុន Johnson & Johnson។ ថ្លែងនាឱកាសនោះ លោក បៃដិន បានលើកឡើងដូច្នេះថា៖ «នេះគឺជាកិច្ចសហប្រតិបត្តិការរវាងបណ្ដាក្រុមហ៊ុន ដែលយើងធ្លាប់ បានឃើញរួចហើយនៅក្នុងសម័យសង្រ្គាមលោក…ហើយយើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ដល់ប្រជាជនពេញវ័យទាំងអស់ នៅត្រឹមចុងខែឧសភា ខាងមុខនេះ»។

    គួរបញ្ជាក់ថា រដ្ឋបាលលោក បៃដិននឹងផ្ដល់ប្រាក់១០៥លានដុល្លារជាជំហានដំបូងដល់ក្រុមហ៊ុន Merck ក្នុងការផលិតវ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson ដែលបានក្លាយជាវ៉ាក់សាំង COVID-19 ទី៣ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក ហើយវ៉ាក់សាំងនេះតម្រូវឱ្យចាក់តែមួយដូសប៉ុណ្ណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ