• ជំនួបរវាង Lazio និង Torino ត្រូវបានប្រកាសផ្អាកភ្លាមៗ ក្រោយកីឡាករ ៨នាក់មាន Covid-19

    (ក្រុងតូរីន)៖ សហព័ន្ធបាល់ទាត់អ៉ិតាលី បានប្រកាសផ្អាកការប្រកួតរវាង Lazio ទល់នឹង Torino ភ្លាមៗ នៅក្រោយពេលរកឃើញកីឡាកររបស់ Torino ដល់ទៅ ៨នាក់មានភាពវិជ្ជមាននៃជំងឺ Covid-19 នៅក្នុងការប្រកួតដែលត្រៀមធ្វើឡើងនៅរាត្រីថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១ នៃលីគកំពូល Serie A។

    យោងតាមរបាយការណ៍របស់មន្រ្តីសុខាភិបាលប្រចាំទីក្រុង Turin ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC នាថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមកីឡាករនៃក្លិប Torino មិនអាចធ្វើដំណើរទៅប្រកួតទល់នឹងម្ចាស់ផ្ទះ Lazio នៅកីឡដ្ឋាន Olympico បានទេ ដោយសារមានកីឡាករ ៨នាក់ក្នុងក្រុមរបស់ពូគេបានឆ្លងជំងឺ Covid-19។

    ជាគោលការណ៍នៅលីគកំពូល Serie A ក្រុម Lazio ត្រូវផ្តល់ជ័យជម្នះ ៣-០ ទៅលើ Torino គ្រាដែលក្រុមភ្ញៀវ Torino ប្រឈមទៅនឹងការកាត់ ១ពិន្ទុពីជំនួបដែលខកខានប្រកួតនៅរាត្រីថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១។

    ច្បាប់នេះដែរ ក៏បានធ្វើឲ្យក្លិបពពកស Napoli ធ្លាប់ប្តឹងជំទាស់ទៅនឹងគណៈកម្មាធិការអូឡាំពិកអ៉ីតាលី (CONI) ជុំវិញការកាត់ពិន្ទុរបស់ពួកគេ និងសុំឲ្យរៀបចំកាលបរិច្ឆេទឡើងវិញផងដែរ ពីជំនួបដែលបានខកខានទល់នឹងសេះបង្កង់ Juventus នាពេលកន្លងមក។

    Torino មិនទាន់មានការប្រកួតណាមួយនៅឡើយ គិតចាប់តាំងពីបានយកឈ្នះម្ចាស់ផ្ទះ Cagliari ១-០ កាលពីថ្ងៃទី១៩ ខែកុម្ភៈ តាមកាលបរិច្ឆេទនឹងត្រូវប៉ះ Crotone នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ