• គួរឲ្យរីករាយ! អណ្ដើក​ហ្លួង​ សត្វ​ល្មូន​តំណាង​ជាតិ​ខ្មែរ​ពង​កូន​​លើក​ដំបូង​ បាន​ជិត​១០០​ពង

    មេ​អណ្ដើក​ហ្លួង​ចិញ្ចឹម​ចំនួន ៥​ក្បាល​បាន​ពង​នៅ​លើ​ឆ្នេរ​ខ្សាច់​សិប្ប​និ​មិ្ម​ត ក្នុង​មជ្ឈមណ្ឌល​អភិរក្ស សត្វ​ល្មូន​​ខេត្ត​កោះកុង​សរុប​មាន​ចំនួន ៧១​ពង ដែល​នេះ​គឺជា​ជោគជ័យ​មួយ​ក្នុង​កិច្ចការ​អភិរក្ស​សត្វ​ល្មូន​ ដែល​ជា​សត្វ​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​។

    ពង​អណ្ដើក​ហ្លួង​ទាំង​អស់​នោះ គឺជា​ពង​របស់​មេ​អណ្ដើក​​ហ្លួង​ចំនួន ​៥​ក្បាល​ដែល​ក្រុមការងារ​បាន​យក​ទៅ​ចិញ្ចឹម​ថែទាំ​ នៅ​ក្នុង​មជ្ឈមណ្ឌល​នោះ​កាលពី​ជាង ១០​ឆ្នាំមុន​។ នេះ​ជា​លើកទីមួយ​ហើយ​ ដែល​អណ្ដើក​​​ហ្លួង​ចិញ្ចឹម​នៅ​ក្នុង​មជ្ឈ​មណ្ឌល​នេះ​បាន​ពង ក្រោយ​ពេល​ដែល​មេ​អណ្ដើក​ហ្លួង​ទាំងនេះ​ ត្រូវ​បាន​យក​មក​​ចិញ្ចឹម​ថែទាំ​តាំងពី​ឆ្នាំ២០០៦​មក​។

    ការ​បង្ក​កំណើត​របស់​សត្វ​អណ្ដើក​ហ្លួង​ ដែល​​យក​មក​ចិញ្ចឹម​គឺជា​គោលដៅ​អភិរក្ស​មួយ​ សម្រាប់​ស្ដារ​​ប្រភេទ​អណ្ដើក​ហ្លួង​ដែល​ជិត​ផុត​ពូជ​នេះ​ ឡើងវិញ​នៅក្នុង​ប្រទេស​កម្ពុជា​។

    ​បច្ចុប្បន្ន​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូន​កោះកុង មាន​អណ្ដើក​ហ្លួង​ចំនួន ១៩២​ក្បាល​។ អណ្ដើក​ហ្លួង​ជំទង់​ចំនួន ៩៦​ក្បាល​ត្រូវ​បាន​លែង​ ចូល​ទៅ​ក្នុង​​ទីជម្រក​ធម្មជាតិ​វិញ​ចាប់តាំងពី​ឆ្នាំ២០១៥ មក ហើយ​ក្រុមការងារ​គ្រោង​នឹង​លែង ៥០​ក្បាល​ទៀត​នៅ​ចុងឆ្នាំ២០២១ ​ខាងមុខ៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ