• មក​ទល់​នឹង​ពេល​នេះ​ តើ​យាន​​អវកាស​ប៉ុន្មាន​ហើយ​ដែល​ទៅ​ជាន់​ដី​​ភព​ព្រះ​អង្គារ​

    យាន​ស្រាវជ្រាវ Perseverance របស់​អង្គការ​ណា​សា​កាល​ពី​សប្ដាហ៍​មុន​ បាន​ក្លាយ​ជា​យាន​ចុង​ក្រោយ​បំផុត​បាន​ទៅ​ដល់​ភព​ព្រះ​អង្គារ។

    គិត​មក​ទល់​នឹង​ពេល​នេះ​ គឺ​មាន​យាន​ស្រាវជ្រាវ​គ្មាន​មនុស្ស​បើក​ ចំនួន​៥​គ្រឿង​ហើយ​ ដែល​បាន​បង្ហោះ​​ដោយ​ជោគជ័យ​ទៅ​ជាន់​ដី​ភព​ព្រះ​អង្គារ។​ គេ​មិន​ដឹង​ថា​ពេល​ណា​ទើប​មនុស្ស​អាច​ទៅ​ដល់​ភព​អង្គារ​ ដោយ​ខ្លួន​ឯង​បាន​ទេ តែ​តាម​ការ​ប៉ាន់ស្មាន​គឺ​យ៉ាង​ហោច​ណាស់​ក៏​ឆ្នាំ​២០៣០​ដែរ។

    ការ​ទៅ​កាន់​ភព​អង្គារ​ គឺ​មាន​ការ​លំបាក​ខ្លាំង​ជាង​បេសកកម្ម​ទៅ​កាន់​ភព​ព្រះចន្ទ​របស់​មនុស្ស​កាល​ពី​ទសវត្ស​ឆ្នាំ​៦០​។ បញ្ហា​ថវិកា​ គឺ​ជា​រឿង​មួយ​ តែ​បញ្ហា​មួយ​ទៀត​គឺ​ភព​អង្គារ​នៅ​ឆ្ងាយ​ខ្លាំង​ពេក​ ប្រមាណ​ ២២៥​លាន​គីឡូ​ម៉ែត្រ​ ដែលអវកាស​យានិក​នឹង​ប្រឈម​មុខ​នឹង​ហានិភ័យ​សុខភាព​ធំៗ​ពីរ គឺ វិទ្យុ​សកម្ម និង​មីក្រូ​ជីវសាស្ត្រ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ