• ដំណឹងល្អ! អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នឹងទទួលការឧបត្ថម្ភក្នុងអំឡុងពេលចត្តាឡីស័ក

    តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន សម្រាប់បងប្អូនដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ដែលកំពុងធ្វើចត្តាឡីស័កនៅរាជធានីភ្នំពេញ នឹងទទួលបានថវិកាសរុបចំនួន៣០ម៉ឺនរៀល និងអង្ករ២០គ.ក។

    រដ្ឋបាលរាជធានីភ្នំពេញនឹងឧបត្ថម្ភថវិកា (រាជរដ្ឋាភិបាល) ជូនដល់បងប្អូនដែលមានដែលមានជីភាពខ្វះខាត ហើយមានជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ និងកំពុងធ្វើចត្តាឡីស័កទាំងអស់ក្នុងរាជធានីភ្នំពេញ ដែលក្នុង១គ្រួសារទទួលបានថវិកាចំនួន ២០,០០០រៀល ក្នុង១ថ្ងៃ សរុប៣០ម៉ឺនរៀល និងអង្ករ២០គីឡូក្រាម។

    បងប្អូនត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម ៖

    ១. ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

    ២. អ្នកដែលបានទទួលការធ្វើតេស្ត ហើយលទ្ធផលវិជ្ជមាន

    ៣. អ្នកដែលធ្វើចត្តាឡីស័កនៅផ្ទះ និងសណ្ឋាគារ

    ៤. អ្នកដែលមានជីវភាពខ្វះខាត

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ