• «ស្ពានឆ្លងទន្លេភ្ជាប់ស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារ» ដាក់ឱ្យប្រើប្រាស់មុនពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ

    ស្ពានឆ្លងទន្លេភ្ជាប់ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ រហូតមកដល់បច្ចុប្បន្ននេះសម្រេចបាន៩៦% ហើយគ្រោងនេះនឹងដាក់ឱ្យប្រើប្រាស់មុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខ នេះគឺជាការលើកឡើងរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី ១ ខែ មីនា ឆ្នាំ២០២១ នេះ។

    ស្ថានទូតចិនប្រចាំនៅកម្ពុជា បានសរសេរនៅក្នុងហ្វេសប៊ុកផេកថា «ក្នុងពេលថ្មីៗនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ស្ពានឆ្លងទន្លេភ្ជាប់ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ ដែលជាគម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនជូនចំពោះភាគីកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះសម្រេចបាន៩៦% ហើយគ្រោងនេះនឹងដាក់ឱ្យប្រើប្រាស់មុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខ។ នេះគឺជាស្ពានទី៨ដែលជាគម្រោងជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជា។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ