• iPhone 13 Pro ឬ iPhone ជំនាន់ថ្មី អាចនឹងមានទំហំ Storage រហូតដល់ 1TB

    (អាមេរិក)៖ ដំណឹងទាក់ទងនឹង iPhone 13 Pro ឬ iPhone ជំនាន់ថ្មីរបស់ Apple បានលេចចេញជាបណ្ដើរៗ ខណៈដែលពេលវេលាប្រកាសបង្ហាញជាក់ស្តែងនៅខែកញ្ញាខាងមុខ។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមហ៊ុន Apple នឹងបង្ហាញ iPhone 13 Pro ឬ iPhone ដែលមានទំហំរក្សាទុកឯកសារ (Storage) រហូតដល់ 1TB។

    ប្រភពដែលច្បាប់ការបានបង្ហើបឱ្យដឹងថា iPhone ជំនាន់ថ្មីនឹងមានទំហំរក្សាទុកទិន្នន័យចាប់ពី 512GB ដល់ 1TB ហើយមូលហេតុដែល Apple បន្ថែមរហូតដល់ 1TB នេះ ដោយតែ មានអ្នកប្រើប្រាស់ជាច្រើនបានប្រើលើសពីទំហំដែលមាននៅពេលបច្ចុប្បន្ន ហើយពួកគាត់មិនចេះ ឬមិនធ្វើការ Update គណនីរបស់គាត់ដើម្បីទទួលបានទំហំបន្ថែម ជាមួយនឹងការបង់ប្រាក់ប្រចាំឆ្នាំ។

    បើតាមប្រភពខាងលើបានឲ្យដឹងថា ក្រុមហ៊ុន Apple ប្រហែលជាបូកបន្ថែមតម្លៃទំហំ Storage ជាមួយនឹង iPhone តែម្ដង។

    គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន iPad Pro របស់ Apple គឺមានទំហំ Storage រហូតដល់ 1TB ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ