យោងតាមអនុសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វ៉ាក់សាំងកូវីដ១៩ (ស៊ីណូហ្វាម) ត្រូវបានអនុញ្ញាតិឲ្យចាក់ជូនបងប្អូនកម្មករប្រមូលសម្រាម នៅរាជធានីភ្នំពេញ។
សម្តេចតេជោបានសម្រេចអនុញ្ញាតិចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនដល់បងប្អូនកម្មករប្រមូលសម្រាមនៅរាជធានីភ្នំពេញ បន្ថែមលើក្រុមមនុស្សដែលជា បុគ្គលិកសុខាភិបាល កងកម្លាំងប៉ូលិសជាតិ និងអាជ្ញាធរជួរមុខ។ បងប្អូនកម្មករប្រមូលសម្រាម ដែលមានអាយុចាប់ពី១៨ឆ្នាំ រហូតដល់៥៩ឆ្នាំ អាចអញ្ចើញមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្តបាន នៅតាមទីតាំងដែលភ្ជាប់នៅក្នុងលិខិត។
ទីតាំងទាំង៨ រួមមាន ៖
១. មន្ទីពេទ្យបង្អែករាជធានីភ្នំពេញ
២. មន្ទីពេទ្យបង្អែកច្បារអំពៅ
៣.មន្ទីពេទ្យបង្អែកមិត្តភាព កម្ពុជា ចិន សែនសុខ
៤. មន្ទីពេទ្យបង្អែកសម្តេចឳ សម្តេចម៉ែ
៥. មន្ទីពេទ្យបង្អែកព្រែកព្នៅ
៦. មន្ទីពេទ្យបង្អែកដង្កោ
៧. មន្ទីពេទ្យបង្អែកចតុមុខ
៨. មន្ទីពេទ្យបង្អែកពោធិ៍ចិនតុង