• ផ្សារទំនើប Aeon 1 ព្រឹកមិញនេះ មានភាពស្ងប់ស្ងាត់ខ្លាំងណាស់

    នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ស្ថានភាពផ្សារទំនើបអ៊ីអន១មានការប្រែប្រួលទៅស្ងប់ស្ងាត់ជាងរាល់ដង បន្ទាប់ពីមានការសុំឆែកកាមេរាសុវត្ថិភាព ក្រោយមានអ្នកឆ្លងមេរោគកូវីដ១៩ម្នាក់ បានចូលផ្សារអ៊ីអន១ កាលពីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២១កន្លងទៅ។

    បើតាមលិខិតរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងជាមួយមេរោគកូវីដ១៩ បានស្នើទៅអគ្គនាយកក្រុមហ៊ុន AEON MALL ដើម្បីពិនិត្យមើល Camera សុវត្ថិភាព ក្នុងន័យស្វែងរកនិងកំណត់អ្នកបានប៉ះពាល់ជាមួយជនជាតិចិនម្នាក់ដែលបានចូលផ្សារនេះ។ អ្នកឆ្លងមេរោគរូបនេះ បានប្រាប់ក្រុមការងារថារូបគេបានទៅផ្សារកាលពីថ្ងៃ១០កន្លងទៅ ដើម្បីទិញសម្ភារៈ និងម្ហូប។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ