• Ronaldo ឡើងឈរ Top scorer នៅ Serie A វិញនៅពេលជួយ Juventus យកឈ្នះ Crotone

    (តូរីន)៖ Cristiano Ronaldo រកបាន ២គ្រាប់ក្នុងជ័យជម្នះ ៣-០ របស់សេះបង្កង់ Juventus ទៅលើក្រុមភ្ញៀវ Crotone ធ្វើឲ្យរូបគេកើនបាន ១៨គ្រាប់ច្រើនជាងគេនៅលីគកំពូល Serie A បណ្តោះអាសន្ននារដូវកាលនេះ។

    ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំខាងលើនេះបានតែតបញ្ចូលទីទាំង ២គ្រាប់នៅនាទី៣៨ និងនាទី៤៥+១ ដើម្បីឡើងទៅ Top-scorer វិញ តាមពីក្រោយដោយខ្សែប្រយុទ្ធដូចគ្នា Romelu Lukaku របស់ក្លិប Inter Milan ដែលមាន ១៧គ្រាប់ គិតត្រឹម ២៣សប្តាហ៍ក្នុងជើងទី២ នេះ។

    ដូចគ្នានោះដែរ អតីតកីឡាករនៃក្លិប Sporting Lisbon, Manchester United និង Real Madrid ផងនោះ ក៏រកបានចំនួន ៧០គ្រាប់ហើយក្នុងរយៈពេល ២ឆ្នាំកន្លះលេងនៅទឹកដីប្រទេសអ៉ីតាលី ដោយជួយ Juventus ឡើងមកឈរនៅចំណាត់ថ្នាក់លេខ៣ វិញដោយមាន ៤៥ពិន្ទុចាញ់ក្រុមកំពូលតារាង Inter Milan ៨ពិន្ទុនៅពេល AC Milan ឈរនៅលេខ២ មាន ៤៩ពិន្ទុ។

    ចំណែកឯកគូប្រជែង Crotone វិញ ទើបរកបាន ១២ពិន្ទុប៉ុណ្ណោះក្នុងចំណោម ២៣ប្រកួតរបស់ពួកគេ បន្តឈរនៅបាតតារាងដដែល ក្នុងចំណោមជ័យជម្នះតែ ៣ដងគត់ ក្រៅពីស្មើ ៣ដងផងដែរ ក្រៅពីចាញ់ដល់ទៅ ១៧ប្រកួតច្រើនជាងគេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ