• កំពូល​តារាចម្រៀង មាស សុខ​សោភា សម្រេចចូល​ផលិតកម្ម «​រាម​» ព្រោះតែ​ហេតុផល​ទាំងនេះ

    ភ្នំពេញ ៖ ប្រិយមិត្ត​អ្នកគាំទ្រ និង​ក៏​ដូច​អ្នក​និយម​តាមដាន​ខាង​វិស័យ​សិល្បៈ ប្រាកដ​ណាស់​ជា​បានដឹង​រួចហើយ ទាក់ទង​នឹង​កំពូល​តារាចម្រៀង មាស សុខភាព ដែល​បាន​តែលតោល​អស់​មួយរយៈ​ធំ ក្រោយ​សម្រេចចិត្ត​ចាកចេញ​ពី​ទ្រនំ​ចាស់ «​ផលិតកម្ម​ថោ​ន​» ហើយក៏​ធ្លាប់មាន​ពាក្យ​ច​ចាម​អារាម​ថា នាង​អាច​នឹង​ចូល ហង្ស​មាស ឬ Galaxy នៅ​ទីបំផុត មាស សុខ​សោភា បាន​ក្លាយជា​តារាចម្រៀង​ឈានមុខ នៅក្នុង​ផលិតកម្ម «​រាម​» ជា​ផ្លូវការ កាលពី​រាត្រី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១ កន្លងទៅនេះ​។​

    ​យ៉ាងណាមិញ នៅក្នុង​ស​ន្នី​សីទ​សារព័ត៌មាន ដែល​ទទួល​ផលិតកម្ម «​រាម​» ទទួល​ស្វាគមន៍​យ៉ាង​អ​ធឹ​កអាធ​ម ក្នុង​រាត្រី​នោះ កំពូល​តារាចម្រៀង មាស សុខ​ភា បញ្ជាក់ថា នាង​មាន​ហេតុផល​ច្រើន ចំពោះ ការសម្រេចចិត្ត​មួយ​នេះ ក្នុងនោះ ហេតុផល​មួយ​សំខាន់ គឺ​នាង​បាន​រកឃើញ​កន្លែង ដែលមាន​ការប្ដេជ្ញា ចិត្ត​ខ្ពស់ ចំពោះ ភាព​រីកចម្រើន​នៃ សិល្បៈ ខ្មែរ​។​

    ​ចំពោះ​ការសម្រេចចិត្ត​នេះ​ទៀតសោត កញ្ញា សុខ​សោភា ក៏បាន​និយាយ​ចេញពី​ចិត្តត្រង់ៗ​ថា​៖ «​នេះ​អាចជា រឿង​ចៃដន្យ​ដែរ ពេល​មួយ​ខ្ញុំ​បាន​ជួប​បង​អគ្គនាយិកា (​អ្នកនាង​ស្រីអូន​) នៅក្នុង​ពិធី​មួយ ហើយ​គាត់​ក៏​ជជែក​គ្នា​លេង និង​បាន​សួរ​ចិត្ត ថា​តើ​ចង់​ការចូល​រួមជាមួយ​គាត់ ហើយ​ក្រោយពី​បាន​ជជែក​គ្នា យូរ​ទៅ ខ្ញុំ​ក៏​សម្រេចចិត្ត​ភ្លាម ព្រោះ មិន​ងាយ​បាន​ជួប​អ្នក​ដែលមាន​ចិត្ត​ដូចគ្នា ពោលគឺ​ចិត្ត​បេះដូង និង​គោលដៅ តែ មួយ គឺ​យើង​ស្រឡាញ់​សិល្បៈ ដូចគ្នា ធ្វើ អ្វី​ដើម្បី​សិល្បៈ មិនដែល​ចង់បាន​អ្វី​ពី​សិល្បៈ មកវិញ​ទេ ហើយ​គាត់​ដូចគ្នា អីចឹងៗ ខ្ញុំ​ដូច​អត់​ចាំបាច់​គិត​យូរ​ទេ ខ្ញុំ​សម្រេចចិត្ត​ភ្លាម តែ ៤ ទៅ​៥​ម៉ោង ក្រោយ​ជជែក​ជាមួយ​គាត់​…»​។​

    ​ហេតុផល​មួយទៀត គឺថា​ផលិតកម្ម «​រាម​» បានចាត់ទុក សោភា ដូចជា​រាជ​នី​ម្នាក់​អ៊ីចឹង ក្នុងនោះ​បើ​ការបញ្ជាក់​ពី​អគ្គនាយិកា​អ្នកនាង នួន សុន្ទរី (​ហៅ​ស្រីអូន​) បាន​ឲ្យ​ដឹងថា «​រាម​» បាន​ត្រៀម​ចំណាយ​សម្រាប់​ការគាំទ្រ​វត្តមាន សោភា មិនធម្មតា​នោះទេ គឺ​ច្រើនណាស់​។​

    ​ដោយឡែក និយាយ​រឿង​មូលហេតុ​ចុះ​កុងត្រា​វិញ តារាចម្រៀង​ស្រី​ដែល​ចូលចិត្ត​ជីវិត​ឯករាជ្យ​រូបនេះ បាន​និយាយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ថា ពីមុនៗ គឺ​រូបនាង​បាន​ចុះ​កុងត្រា​ពិតមែន ប៉ុន្តែ ចុះ​កុងត្រា «​បេះដូង​» ប៉ុណ្ណោះ តែបើ​បេះដូង​នាង អស់​ការស្រឡាញ់​ហើយ គឺ​ត្រូវតែ​ចាកចេញ​។ ចំណែក​លើក​នេះ កញ្ញា សោភា និយាយថា ការសម្រេចចិត្ត​ចុះ​កុងត្រា​ដ៏​មិន​ធ្លាប់មាន​ពីមុន​មកនេះ គឺ​រយៈពេល​១​ឆ្នាំ រី​ក៏​អាចនិយាយបាន​ថា​ជា​លើកចុងក្រោយ អស់​មួយជីវិត​ក៏​ថា​បាន ដែល​រូបនាង​នឹងត្រូវ​រួមរស់​សុខទុក្ខ​ជាមួយ​អ្នកនាង​ស្រីអូន ព្រោះថា «​រាម​» បានធ្វើ​រឿង​ដ៏​ធំធេង​សម្រាប់​រូបនាង ហេតុនេះ នាង​នឹងត្រូវ​តបស្នង​នូវ​ក្តី​ស្រឡាញ់ ស្មោះ​ស័​គ្រ ចំពោះ​ផលិតកម្ម​វិញ​។​

    ​គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ក្រៅពី​កញ្ញា មាស សុខ​សោភា ចូល​ផលិត​កម្មរាម ជា​ផ្លូវការ ក្នុងនោះ ក៏មាន​វត្តមាន​តារាចម្រៀង​ប្រុស​វ័យក្មេង ទឹកដម​សំឡេង​ផ្អែម​ស្រទន់ ដួង វីរៈ​សិទ្ធ ផងដែរ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ